ពិសោធន៍ការធ្វើសំណង់រឹងមាំ

Sunday, December 22, 2019

រូបរាងនៃវត្ថុមួយមានឥទ្ធិពលលើកម្លាំងរបស់វា វិស្វករសំណង់ត្រូវពិចារណាថាតើរូបរាងបែបណាត្រូវប្រើក្នុងការរចនារសំណង់ដែលអាចទប់ទល់នឹងកម្លាំងចំហៀង (lateral force) ដែលជាកម្លាំងដែលមកពីចំហៀងនៃសំណង់ ដូចជាខ្យល់ជាដើម និងកម្លាំងបញ្ឈរ (vertical force)។ កម្លាំងបញ្ឈរគឺជាកម្លាំងទំនាញផែនដី (កម្លាំងទាញវត្ថុចុះក្រោម)។ ទម្ងន់គឺជារង្វាស់នៃកម្លាំងទំនាញលើវត្ថុមួយ។ វត្ថុមួយកាន់តែធ្ងន់ ធ្វើឱ្យវាមានកម្លាំងទំនាញចុះកាន់តែខ្លាំង។ 

ខាងក្រោមជារូបភាពស្ពានកំពង់ក្ដីដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៦ (ចម្ងាយប្រមាណ ៦០គ.ម ពីក្រុងសៀមរាប) នៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តីប្រហែល៥០ម៉ែត្រ ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ ជាស្ពានបុរាណសម័យអង្គរ សាងសង់មានកំពូលរាងដូចអក្សរ M សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១០ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១។
Image result for ស្ពានកំពង់ក្ដី

ពពក

យើងឃើញពពកស្ទើរតែរាល់ថ្ងៃ។ ពួកវាអណ្តែតលើមេឃរាល់ថ្ងៃ ហើយពេលខ្លះវាហោះមកបាំងពន្លឺព្រះអាទិត្យ។ ពេលខ្លះពពកមានពណ៌ស ហើយឡើងប៉ោងធំៗ។ ពេលខ្លះពួកវាប្រែជាខ្មៅ ហើយគ្របលើផ្ទៃមេឃទាំងមូល។ ពពកផ្សេងៗគ្នាអាចមានន័យថា យើងមានអាកាសធាតុខុសគ្នាៗ។​ សូមអានបន្តទៀតដើម្បីស្វែងយល់បន្ថែមថា តើពពកកើតឡើងដោយសមាសធាតុអ្វីខ្លះ? ហេតុអ្វីបានពពកអណ្ដែត ហើយវានឹងធ្លាក់ចុះមកវិញនៅពេលណា?
sky clouds GIF

តើពពកកើតឡើងដោយសមាសធាតុអ្វីខ្លះ?

បរិយាកាសផែនដី

ផែនដីត្រូវបានព័ទ្ធជុំវិញដោយស្រទាប់ឧស្ម័ន (ដែលគេហៅថាបរិយាកាស)។បរិយាកាសមានសារៈសំខាន់ណាស់សម្រាប់ជីវិតនៅលើផែនដី និងធ្វើការងារជាច្រើនដើម្បីជួយការពារជីវិតនិងធ្វើឱ្យមានជីវិតនៅលើផែនដី។

ស្បៃសំពត់ដ៏ធំមួយ



  • បរិយាកាសការពារផែនដីដូចជាស្បៃសំពត់អ៊ីសូឡង់ដ៏ធំមួយ។ វាស្រូបយកកំដៅពីព្រះអាទិត្យ និង រក្សាកំដៅនោះនៅខាងក្នុងបរិយាកាស ជួយឱ្យផែនដីមានកំដៅល្មម និងមានស្ថេរភាពផងដែរជាពិសេសរវាងពេលថ្ងៃនិងពេលយប់។ ដូច្នេះយើងមិនត្រជាក់ពេកនៅពេលយប់និងមិនក្តៅពេកនៅពេលថ្ងៃ។ វាក៏មានស្រទាប់មួយទៀតនៃបរិយាកាសដែលគេហៅថាស្រទាប់អូហ្សូន។ ស្រទាប់អូហ្សូនជួយការពារផែនដីពីកាំរស្មីព្រះអាទិត្យ។
  • ស្បៃសំពត់ដ៏ធំនេះក៏ជួយបង្កើតលំនាំអាកាសធាតុនិងលក្ខណៈបរិយាកាសរបស់យើងផងដែរ។ អាកាសធាតុរក្សាខ្យល់ក្តៅដ៏ខ្លាំងមិនឱ្យនៅមួយកន្លែង ហើយបង្កើតទៅជាព្យុះ និងភ្លៀង។ របស់ទាំងអស់នេះមានសារៈសំខាន់សម្រាប់ជីវិតនិងអេកូឡូស៊ីផែនដី។

ខ្យល់

បរិយាកាសគឺជាខ្យល់ដែលរុក្ខជាតិនិងសត្វដកដង្ហើមដើម្បីរស់។ បរិយាកាសត្រូវបានបង្កើតឡើងដោយភាគច្រើនមានអាសូត (nitrogen) (៧៨%) និងអុកស៊ីសែន (២១%) ។ មានឧស្ម័នជាច្រើនទៀតនៅក្នុងបរិយាកាស ប៉ុន្តែក្នុងបរិមាណតិច។ ទាំងនេះរួមបញ្ចូលឧស្ម័នអាកុង កាបូនឌីអុកស៊ីត ណេអុង អេលីយ៉ូម អ៊ីដ្រូសែន ។ល។ អុកស៊ីសែនគឺសំខាន់ខ្លាំងណាស់ជីវិតមនុស្សសត្វដើម្បីដកដង្ហើមហើយកាបូនឌីអុកស៊ីតសំខាន់សម្រាប់រុក្ខជាតិក្នុងការធ្វើរស្មីសំយោគ។

ស្រទាប់នៃបរិយាកាសផែនដី


Related image

យោងទៅតាម សៀវភៅផែនដីវិទ្យាថ្នាក់ទី៨ មេរៀនទី ២ បរិយាកាសផែនដីត្រូវបានបែងចែកជា ៤ ស្រទាប់ ឬ ៤ មណ្ឌល់ មានដូចជា មណ្ឌលអាកាសរចល់ មណ្ឌលអាកាសស្ងប់ មណ្ឌល់មេសូឬមណ្ឌលកណ្ដាល និងមណ្ឌលកម្ដៅ ដែលក្នុងមណ្ឌលនេះត្រូវបានបែងចែកជាពីរទៀត គឺមណ្ឌលអ៊ីយ៉ុង និង មណ្ឌលអ៊ិចសូ។

បើតាម គេហទំព័រNASA បរិយាកាសផែនដីត្រូវបានបែងចែកជា ៦ ស្រទាប់ឬមណ្ឌលធំ ៗ ៖  Troposphere ហៅជាភាសាខ្មែរគឺំមណ្ឌលអាកាសរចល់, Stratosphere ហៅជាភាសាខ្មែរគឺមណ្ឌលអាកាសស្ងប់, Mesosphere ហៅជាភាសាខ្មែរមណ្ឌលមេសូ ឬមណ្ឌលកណ្ដាល, Thermosphere មណ្ឌលកម្ដៅ, Ionosphere ហៅជាភាសាខ្មែរមណ្ឌលអីយ៉ុង និង Exosphere ហៅជាភាសាខ្មែរមណ្ឌលអ៊ិចសូ។ 


ចុចត្រង់នេះដើម្បីអានអត្ថបទទាំងមូល

ចំណេះដឹងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្លីៗ

Tuesday, November 12, 2019

គេហទំព័រនេះគឺជាឃ្លាំងចំណេះដឹងនៃវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខ្លីៗសម្រាប់កុមារៗ និងឪពុកម្ដាយគ្រប់រូបដើម្បីជាមូលដ្ឋានក្នុងការពន្យល់អំពីបាតុភូតនានាដែលកំពុងកើតលើសកលលោកយើងនេះ។
សូមឈ្វេងយល់បន្ថែមអំពីពិភពវិទ្យាសាស្ត្រដ៏អស្ចារ្យដោយសេចក្ដីរីករាយ។

ការពិតនៃលំហអវកាស

Wednesday, October 30, 2019

សូមអានការពិតនៃលំហអាកាសសម្រាប់កុមារនិងឈ្វេងយល់បន្ថែមអំពីវិស័យតារាសាស្ត្រ ព្រះចន្ទ ភព ព្រះអាទិត្យ កាឡាក់ស៊ីមីលគីវ៉េ សាកលលោក និងអ្វីៗជាច្រើនទៀត។
កុមារនឹងចូលចិត្តព័ត៌មានប្លែកគួរឱ្យចង់សើច  ប្លែកប្លែកនិងថ្មីៗគួរឱ្យចាប់អារម្មណ៍ផ្សេងទៀតដែលនឹងជួយពួកគេរៀនបន្ថែមបានមួយចំនួន។

  • ព្រះអាទិត្យធំជាងផែនដីជាង ៣០០០០០ ដង។ សូមអានការពិតនៃព្រះអាទិត្យ។
  • ផ្កាយដុះកន្ទុយហាឡីត្រូវបានគេមើលឃើញចុងក្រោយនៅក្នុងប្រព័ន្ធព្រះអាទិត្យនៅឆ្នាំ ១៩៨៦ វានឹងអាចមើលឃើញម្តងទៀតពីផែនដីនៅពេលណាមួយក្នុងឆ្នាំ ២០៦១ (ត្រៀមកាមេរ៉ារបស់អ្នក) ។ សូមអានការពិតនៃផ្កាយដុះកន្ទុយបន្ថែមទៀត។
  • ភពសុក្រ (Venus) គឺជាភពដែលក្តៅបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងដែលមានសីតុណ្ហភាពលើផ្ទៃលើសពី ៤៥០ អង្សាសេ។ សូមអានបន្ថែមអំពី ភពសុក្រ (Venus)
  • អ្នកវិទ្យាសាស្ត្រជាច្រើនជឿថាឥទ្ធិពលអាចម៍ផ្កាយមួយបានបណ្តាលឱ្យផុតពូជដាយណូស័រប្រហែលជា ៦៥ លានឆ្នាំមុន។ សូមអានការពិតនៃអាចម៍ផ្កាយច្រើនទៀត។
  • ប្រព័ន្ធព្រះអាទិត្យបានបង្កើតឡើងប្រហែល ៤,៦ ពាន់លានឆ្នាំមុន។ ការពិតនៃប្រព័ន្ធព្រះអាទិត្យបន្ថែមទៀត។ សូមអានបន្ថែមអំពីប្រព័ន្ធព្រះអាទិត្យ
  • ភពសៅរ៍មិនមានត្រឹមតែជាភពដែលមានរង្វង់ជញ្ជៀនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាភពដែលមានឧស្ម័នយក្ស ដូចជាភពព្រហស្បតិ៍ ភពអ៊ុយរ៉ានុស និងណិបទូនផងដែរ ដែលសុទ្ធជាភពមានរង្វង់ចិញ្ចៀនផងដែរ ប៉ុន្តែពួកវាមិនសូវច្បាស់ទេ។សូមឈ្វេងយល់បន្ថែមអំពីភពសៅរ៍
  • ព្រះច័ន្ទមានរណ្ដៅក្រហូងធំៗ និងស្លាកស្នាមច្រើនជាងផែនដីពីព្រោះវាមិនមានខ្យល់ឬបាតុភូតធម្មជាតិណាដូចជាភ្លៀង រញ្ជួយដី សំណឹក ។ល។ ធ្វើឱ្យកែទម្រង់ផ្ទៃរបស់វាឡើយ។​ការពិតបន្ថែមអំពីព្រះច័ន្ទ។
  • ស្នាមជើងនិងដានកង់យានដែលបន្សល់ទុកដោយអវកាសយានិកនៅលើភពព្រះច័ន្ទនឹងស្ថិតនៅទីនោះជារៀងរហូតព្រោះគ្មានខ្យល់បក់បោកពួកវាឱ្យបាត់នោះទេ។ សូមឈ្វេងយល់បន្ថែមអំពីព្រះច័ន្ទរបស់ភពផែនដី
  • នៅឆ្នាំ ២០០៦ តារាវិទូបានប្តូរនិយមន័យនៃភពមួយ។ នេះមានន័យថាភ្លុយតូឥឡូវត្រូវបានគេហៅថាភពតឿ (Dwarf Planet)។ ឈ្វេងយល់បន្ថែមអំពីការពិតនៃភពតឿ
  • ដោយសារតែកម្លាំងទំនាញទាប មនុស្សម្នាក់ដែលមានទំងន់ ៩០ គីឡូនៅលើផែនដីអាចមានទម្ងន់ត្រឹមតែ ៣៤ គីឡូ ប៉ុណ្ណោះនៅលើផ្ទៃភពព្រះអង្គារ។ ភពតែមួយគត់ដែលវិលជុំវិញខ្លួនដូចជាការរមៀលនៃធុងសាំងនោះគឺអ៊ុយរ៉ានុស។ ហើយភពតែមួយគត់ដែលវិលខ្ញាល់ថយក្រោយដោយសារទាក់ទងនឹងភពដទៃទៀតនោះគឺភពសុក្រ (Venus)។ សូមឈ្វេងយល់បន្ថែមអំពីភពសុក្រ
  • អាចម៍ផ្កាយ (Meteoroid) ដែលលឿនបំផុតខ្លះអាចធ្វើដំណើរឆ្លងកាត់ប្រព័ន្ធព្រះអាទិត្យក្នុងល្បឿនប្រហែល ៤២ គីឡូម៉ែត្រក្នុងមួយវិនាទី ។ សូមឈ្វេងយល់ពីភាពខុសគ្នារវាងផ្កាយដុះកន្ទុយ (Comet) អាចម៍ផ្កាយ និងផ្កាយព្រះគ្រោះ (Asteroid)។ 
  • ព្រះច័ន្ទធំជាងគេទាំងបួនរបស់ភពព្រហស្បតិ៍មានឈ្មោះ Europa, Ganymede, Callisto និង Io ។ ចូរអានការពិតនៃព្រះច័ន្ទរបស់ភពនៅក្នុងប្រព័ន្ធព្រះអាទិត្យបន្ថែមទៀត។
  • ជំនោរសមុទ្រឡើងចុះ កើតឡើងដោយសារទំនាញព្រះអាទិត្យនិងព្រះច័ន្ទ។

ភពនៃប្រព័ន្ធព្រះអាទិត្យ

Tuesday, October 29, 2019

ភពនៃប្រព័ន្ធព្រះអាទិត្យបានទាក់ទាញចំណាប់អារម្មណ៍អ្នកវិទ្យាសាស្រ្តនិងមនុស្សជាទូទៅអស់រយៈពេលជាច្រើនឆ្នាំ។ ភពទាំងនេះធ្វើដំណើរតាមគន្លងជំវិញព្រះអាទិត្យដូចផែនដីយើងដែរ។ តោះឈ្វេងយល់បន្ថែមអំពីភពដ៏អស្ចារ្យទាំងនេះ។

ភាពស្រស់ស្អាតនៃភពដែលបានរកឃើញនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងគឺថាវាមានភាពខុសប្លែកគ្នាខ្លាំងរៀងៗខ្លួន ហើយយើងនឹងឈ្វេងយល់ចំណេះដឹងថ្មីនៃភពនីមួយៗទាក់ទងនឹងគីមីវិទ្យានិងរូបវិទ្យា ភូមិសាស្ត្រ និងរបៀបដែលប្រព័ន្ធព្រះអាទិត្យរបស់យើងត្រូវបានបង្កើតឡើងកាលពីរាប់លានឆ្នាំមុន។

  • ប្រព័ន្ធព្រះអាទិត្យរួមមានព្រះអាទិត្យនិងអង្គទាំងអស់ដែលធ្វើដំណើរជុំវិញខ្លួនដោយសារកម្លាំងទំនាញរបស់ព្រះអាទិត្យ។ នេះរួមមានដូចជាភព ផ្កាយដុះកន្ទុយ អាចម៍ផ្កាយ ផ្កាយព្រះគ្រោះ និងព្រះចន្ទ។​ 
  • ប្រព័ន្ធព្រះអាទិត្យបានបង្កើតឡើងប្រហែល ៤,៦ ពាន់លានឆ្នាំមុន។
  • មានភពចំនួន ៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ភពខាងក្នុងទាំងបួនគឺ ភពពុធ (Mercury), ភពសុក្រ (Venus), ភពផែនដី (Earth) និង ភពអង្គារ (Mars) ខណៈដែលភពខាងក្រៅចំនួន ៤ គឺភពព្រហស្បតិ៍ (Jupiter)ភពសៅរ៍ (Saturn), ភពអ៊ុយរ៉ានុស (Uranus) និង ភពណិបទូន (Neptune)
  • ភពខាងក្នុង (ត្រូវបានគេដឹងជាថាជាភពសិលា ឬភពមានផ្ទៃដីរឹង) មានទំហំតូចជាង និង ភាគច្រើនមានសារធាតុថ្មនិងលោហៈ។
  • ភពខាងក្រៅ (ត្រូវបានគេដឹងថាជាភពនៃឧស្ម័នដ៏សម្បើម) មានទំហំធំជាងហើយភាគច្រើនសារធាតុអ៊ីដ្រូសែន អេលីយ៉ូម និងឧស្ម័នផ្សេងទៀត។
  • រហូតមកដល់ឆ្នាំ ២០០៨ គេបានរកឃើញភពតឿចំនួន ៥ បន្ថែមទៀតផងដែរ រូមមាន ភពភ្លុយតូ(Pluto), សេរេស (Ceres), អេរីស (Eris), ម៉េកម៉េក (Makemake) និង ហូមា(Haumea)។
  • មានខ្សែក្រវ៉ាត់ផ្កាយព្រះគ្រោះ ដែលស្ថិតនៅចន្លោះគន្លងតារាវិថីនៃភពព្រះអង្គារនិងភពព្រហស្បតិ៍។ ផ្កាយព្រះគ្រោះទាំងនេះមានទំហំនិងរូបរាងខុសៗគ្នា។ 
  • អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយដែលមនុស្សមិនបានដឹងអំពីប្រព័ន្ធព្រះអាទិត្យហើយជឿជាក់ថាផែនដីស្ថិតនៅចំកណ្តាលនៃសាកលលោក។
  • ក្រុមតារាវិទូដូចជា នីកូឡាស (Nicolaus Copernicus), ហ្គាលីលេ(Galileo Galilei), ចូហានណេកឃឺ (Johannes Kepler) និងអ៊ីសាកញូតុន (Isaac Newton) បានជួយបង្កើតរបៀបថ្មីដែលពន្យល់ពីចលនារបស់ភពដោយដាក់ព្រះអាទិត្យនៅចំកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ។
  • ព្រះអាទិត្យមានចំណុះ ៩៩,៨៦ ភាគរយនៃប្រព័ន្ធព្រះអាទិត្យ ដែលនេះត្រូវបានគេហៅថា ម៉ាស។ ក្នុងចំណោមម៉ាស ៩៩,៨៦ ភាគរយនេះគឺភាគច្រើនបានមកពី ភពព្រហស្បតិ៍និងភពសៅរ៍។ ភពខាងក្នុងតូចៗដែលរាប់បញ្ចូលទាំងភពពុធ, ភពសុក្រ, ភពផែនដីនិងភពអង្គារមានភាគរយតូចនៃម៉ាស់របស់ប្រព័ន្ធព្រះអាទិត្យ។

  • សូមចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម
Big Bang ៖ ការចាប់កំណើតនៃចក្រវាល


Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers