ថ្ងៃយប់ និង ឆ្នាំ

តើមនុស្សសម័យដើមកត់ត្រាពេលវេលាដោយរបៀបណា?

នៅសម័យបុរាណ មនុស្សបានប្រើការរះ និងលិចនៃព្រះអាទិត្យដើម្បីប្រាប់ពេលវេលា។ ពួកគេត្រូវដឹងថាពេលណាវានឹងភ្លឺហើយពេលណាងងឹត។ ព្រះអាទិត្យមើលទៅហាក់ដូចជាវាហោះធ្វើដំណើរកាត់ផ្ទៃមេឃ ប៉ុន្តែនោះមិនមែនទេ នោះក៏ព្រោះតែផែនដីទេជាអ្នកធ្វើដំណើរវិលជុំវិញព្រះអាទិត្យ។ ព្រះអាទិត្យនៅតែស្ងៀមគ្មានចលនាទេ។ នៅពេលព្រះអាទិត្យរះវាជាពេលថ្ងៃ។ ពេលព្រះអាទិត្យលិចគឺពេលយប់។ នៅពេលព្រះអាទិត្យស្ថិតនៅចំណុចខ្ពស់បំផុតនៅលើមេឃគឺពេលថ្ងៃត្រង់ ឬពាក់កណ្តាលថ្ងៃ។

មនុស្សក៏ធ្លាប់ប្រើរដូវកាលដើម្បីប្រាប់ពីពេលជាយូរមកហើយដែរ។ ពួកគេដឹងថាមានរដូវរងារនិងរដូវក្តៅ។ ពួកគេត្រូវដឹងថាពេលណាត្រូវដាំដំណាំនិងពេលណាត្រូវប្រមូលស្បៀងអាហារសម្រាប់រដូវរងា។
មនុស្សសម័យនោះក៏បានសិក្សាពីរបៀបដែលព្រះអាទិត្យផ្លាស់ទីនៅលើមេឃផងដែរ។ ពួកគេបានប្រើព្រះអាទិត្យដើម្បីប្រាប់នៅពេលណារដូវក្តៅចាប់ផ្តើម។ ពួកគេកត់ត្រារយៈពេលពេលពីដើមរដូវក្ដៅមួយ ទៅដើមរដូវក្ដៅមួយទៀតនៃឆ្នាំបន្ទាប់។ ពួកគេបានរាប់ចំនួនថ្ងៃដែលមាននៅក្នុងខួបមួយឆ្នាំៗ ថាមានចំនួនជិត ៣៦៥ ថ្ងៃ។ មនុស្សបុរាណក៏បានឃើញថាព្រះច័ន្ទហាក់ដូចជាផ្លាស់ប្តូររូបរាងនៅក្នុងវដ្តមួយដែលមានរយៈពេល ២៩ ថ្ងៃ។ ពួកគេបានហៅរយៈពេល២៩ថ្ងៃនេះថា មួយខែ។

យប់ និងថ្ងៃ
  • រង្វិលខ្ញាល់នៃផែនដីមានន័យថា ជាការវិលជុំវិញអ័ក្សខ្លួនឯង ហើយមានរយៈពេល ២៤ ម៉ោង។ អ័ក្សផែនដីជាបន្ទាត់ប្រឌិតមួយពីប៉ូលខាងជើង ទៅប៉ូលខាងត្បូង។ រយៈពេលដែលផែនដីវិលជុំវិញខ្លួនឯងបានមួយជុំហៅថា មួយថ្ងៃ ពោលគឺស្មើនឹង២៤ម៉ោង។
  • នៅពេលផែនដីវិលជុំវិញខ្លួនឯង ផ្នែកភ្លឺគឺជាផ្នែកដែលឈមនឹងព្រះអាទិត្យ ឯមួយចំហៀងទៀងស្ថិតក្នុងភាពងងឹត។ នៅពេលដែលផែនដីធ្វើចលនាបន្តទៀត គេឃើញផ្នែកដែលងងឹតត្រឡប់ជាភ្លឹវិញ ឯផ្នែកដែលភ្លឺបែរជាងងឹតវិញម្ដង។ ដូចនេះរង្វិលខ្វាល់នៃផែនដីជុំវិញខ្លួនឯង បង្កើតឱ្យមានថ្ងៃ និងយប់។ សូមមើលរូបភាព GIF ខាងក្រោម៖
Image result for day vs night gif
រូបភាព៖www.designmate.com
  • បើមើលពីប៉ូលខាងជើង ផែនដីវិលជុំវិញអ័ក្សប៉ូលតាមទិសផ្ទុយពីទិសទ្រនិចនាឡិកាគឺវាវិលពីខាងលិចទៅខាងកើតក្នុងល្បឿនជាមធ្យមប្រហែល ១ ៦០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ដូចនេះព្រះអាទិត្យរះពីទិសខាងកើត ហើយលិចនៅទិសខាងលិច។ 
  • យើងអាចសម្គាល់ឃើញថា ពេញមួយឆ្នាំ ថ្ងៃនិងយប់មានរយៈពេលខុសគ្នា។ រយៈពេលវែងខ្លីនៃថ្ងៃនិងយប់នេះជាលទ្ធផលការផ្អៀងនៃអ័ក្សប៉ូល។ (សូមចុចទីនេះដើម្បីឈ្វេងយល់បន្ថែមអំពីផែនដី និងមូលហេតុនៃការផ្អៀងអ័ក្សប៉ូល)។ បើកអ័ក្សប៉ូលមិនផ្អៀងទេ នោះផែនដីមួយចំហៀងមានយប់ ១២ ម៉ោង និង មួយចំហៀងទៀតថ្ងៃ ១២ម៉ោងស្មើគ្នាពេញមួយឆ្នាំ។ អ័ក្សប៉ូលផ្អៀងក្នុងកម្រិតមុំ ២៣២៧
ឆ្នាំ
ផែនដីវិលជុំវិញខ្លួនឯងផង ហើយធ្វើដំណើរជុំវិញព្រះអាទិត្យផង តាមគន្លងរាងអេលីព។ ដំណើរជុំវិញព្រះអាទិត្យនេះមានល្បឿន 30km/s ដើម្បីវិលបានមួយជុំវិញព្រះអាទិត្យ ផែនដីប្រើរយៈពេល ៣៦៥ ថ្ងៃ និង ៦ ម៉ោង ដែលហៅថាឆ្នាំ “ឆ្នាំត្រូពិច” ឬឆ្នាំសុរិយគតិ។ រីឯ “ឆ្នាំស៊ីវិល” វិញ គឺជារយៈពេលដែលគិតថា ក្នុងមួយឆ្នាំផែនដីវិលជុំវិញព្រះអាទិត្យមានរយៈពេល ៣៦៥ថ្ងៃគត់។ ដូច្នេះបើយើងធៀបជាមួយឆ្នាំស៊ីវិល យើងឃើញថាឆ្នាំសុរិយគតិមានរយៈពេលវែងជាឆ្នាំស៊ីវិល ៦ ម៉ោងក្នុងមួយឆ្នាំ។ ដូចនេះក្នុងរយៈពេល ៤ឆ្នាំ នៃឆ្នាំសុរិយគតិ មានមួយថ្ងៃលើសឆ្នាំស៊ីវិល។ ឯថ្ងៃលើសនោះ គេយកទៅបន្ថែមក្នុងខែកុម្ភៈ។ ឆ្នាំដែលខែកុម្ភះ មានចំនួន ២៩ ថ្ងៃគេហៅថា “ឆ្នាំបង្គ្រប់” គឺឆ្នាំណាដែលមាន ៣៦៦ ថ្ងៃ។ គេសម្គាល់ឆ្នាំបង្គ្រប់បានដោយឆ្នាំនោះមានលេខចែកដាច់នឹង ៤។ ឧទាហរណ៍៖ ឆ្នាំ១៩៦០ ចែកដាច់នឹង ៤ ជាឆ្នាំបង្គ្រប់។

តែក្នុងរយៈពេល ៤០០ ឆ្នាំ អាចមានបីឆ្នាំដែលអាចចែកដាច់នឹង ៤ ដូចជា ឆ្នាំ១៧០០ ឆ្នាំ១៨០០ ឆ្នាំ១៩០០ ប៉ុន្តែឆ្នាំទាំងនេះមិនមែនជាឆ្នាំបង្គ្រប់នោះទេ បើទោះជាចែកដាច់នឹង៤ ក៏ដោយ ព្រោះបើគេបន្ថែមទៅលើឆ្នាំទាំងនេះ នោះនឹងនាំឱ្យមានកំហុសក្នុងប្រតិទិន ដោយសារ ១ឆ្នាំនឹងមាន ៣៦៥.២៤២២ ថ្ងៃ (៣៦៥ថ្ងៃ ៥ម៉ោង ៤៩នាទី) ប៉ុណ្ណោះ។ ដូច្នេះគេបន្ថយវានៅរៀងរាល់រយៈពេល១០០ឆ្នាំ ម្ដងដើម្បីធ្វើឱ្យប្រតិទិនត្រឹមត្រូវ។
  • សូមមើលវីដេអូដើម្បីអំពី "តើអ្នកណា​ជា​អ្នក​កំណត់​ថា​១ថ្ងៃមាន២៤ម៉ោង?"
ឯកសារពិគ្រោះ៖
អត្ថបទខាងលើដកស្រង់ទាំងស្រុងពី ក្រសួងអប់រំ (២០១០) ឯកសារបំប៉នសមត្ថភាពគ្រូបង្រៀនកម្រិតអនុវិទ្យាល័យ៖ផែនដីវិទ្យា មេរៀនទី ៣ ផែនដី និងព្រះច័ន្ទ

0 comments:

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers