ព្រះអាទិត្យ​ (The Sun)

sun whatsapp status GIF by good-morning
sun GIFសូមរីករាយជាមួយនឹងការយល់ដឹងនៃការពិតអំពីព្រះអាទិត្យ។ ស្វែងយល់ថាតើព្រះអាទិត្យក្តៅប៉ុណ្ណា តើពន្លឺព្រះអាទិត្យត្រូវប្រើរយៈពេលប៉ុន្មានដើម្បីទៅដល់ផែនដី តើព្រះអាទិត្យកើតឡើងដោយសារធាតុអ្វីខ្លះ? សូមអានបន្តសម្រាប់ការពិតគួរឱ្យចាប់អារម្មណ៍មួយចំនួនអំពីព្រះអាទិត្យ។
  • ព្រះអាទិត្យគឺជាផ្កាយមួយដែលត្រូវបានគេដឹងថានៅចំកណ្តាលប្រព័ន្ធព្រះអាទិត្យ។
  • ព្រះអាទិត្យមានអាយុប្រហែល ៤៥, ០០០,០០០,០០០ឆ្នាំ
  • រយៈទទឺងនៃព្រះអាទិត្យមានចម្ងាយប្រហែល ១,៣៩២,០០០ គីឡូម៉ែត្រ គឺមានន័យថាមានទំហំធំជាងផែនដី ១១០ ដង។
  • ម៉ាសព្រះអាទិត្យកើតឡើងដោយអ៊ីដ្រូសែនប្រហែល ៧៤% និង អេលីញ៉ូម (Helium) ប្រហែល ២៤% ហើយសារធាតុដែលជាភាគរយនៅសល់ពីនេះមានដូចជាអុកស៊ីសែន កាបូន ដែក និងណេអុង ។
  • ពន្លឺពីព្រះអាទិត្យទៅដល់ផែនដីប្រើរយៈពេលប្រហែល ៨ នាទី។
  • សីតុណ្ហភាពនៅលើផ្ទៃព្រះអាទិត្យគឺប្រហែល ៥៥០០ អង្សាសេ។ 
  • ចម្ងាយមធ្យមពីព្រះអាទិត្យដល់ផែនដីគឺប្រហែល ១៥០ លានគីឡូម៉ែត្រ ។
  • ស្នូលព្រះអាទិត្យមានកំដៅប្រហែល ១៣,៦០០,០០០ អង្សាសេ!

  • ព្រះអាទិត្យបង្កើតថាមពលយ៉ាងច្រើនដោយផ្សំនុយក្លេអ៊ែរអ៊ីដ្រូសែនទៅជាអេលីយ៉ូម។ ដំណើរការនេះហៅថាការលាយនុយក្លេអ៊ែរ។
  • ដោយសារតែឥទ្ធិពលដ៏ខ្លាំងរបស់ព្រះអាទិត្យមកលើផែនដី មនុស្សជំនាន់ដើមជាច្រើនបានមើលឃើញថាព្រះអាទិត្យជាអាទិទេពឬជាព្រះ។
  • ព្រះអាទិត្យគឺជាប្រភពថាមពលដ៏សំខាន់នៅក្នុងប្រព័ន្ធព្រះអាទិត្យនិងជីវិតនៅលើផែនដី។ រុក្ខជាតិប្រើរស្មីសំយោគដើម្បីទាញយកថាមពលពីព្រះអាទិត្យ។ សូម្បីតែថាមពលដែលយើងទទួលបានពីឥន្ធនៈហ្វូស៊ីលដូចជាប្រេងជាដើមមានប្រភពដើមមកពីព្រះអាទិត្យ។ យើងក៏អាចបំលែងកំដៅព្រះអាទិត្យយដោយផ្ទាល់ទៅជាអគ្គិសនី។
  • ភពដែលមានដែនម៉ាញេទិចខ្លាំងដូចជាភពផែនដីអាចមានលទ្ធភាពបំលែងភាគល្អិតទាំងនេះ។
  • សូរ្យគ្រាសកើតឡើងនៅពេលព្រះច័ន្ទស្ថិតនៅចន្លោះព្រះអាទិត្យនិងផែនដី។
  • សូមចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម
  • Big Bang ៖ ការចាប់កំណើតនៃចក្រវាល

ភពនៃប្រព័ន្ធព្រះអាទិត្យ

1 comments:

Chanthouen Pich said...
This comment has been removed by the author.

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers