- វ៉ែននុស (Venus) គឺជាឈ្មោះទេពធីតានៃសេចក្តីស្រឡាញ់របស់ជនជាតិរ៉ូម៉ាំង។ ខ្មែរយើងហៅភពនេះថាភពសុក្រ ប៉ុន្តែប្រជាជនទូទៅហៅវាថាផ្កាយព្រឹក នៅពេលព្រឹក និងពេលយប់វាត្រូវបានគេហៅថា ផ្កាយចោរ។
- នៅសតវត្សរ៍ទី ៦ មុនគ.ស. គណិតវិទូជនជាតិក្រិចម្នាក់ឈ្មោះ ពីតាគ័របានកត់សម្គាល់ថាវាជាភពតែមួយ។ នៅទសវត្សឆ្នាំ ១៦០០ លោកកាលីលេ បានឃើញថាភពសុក្របានធ្វើនៅជុំវិញព្រះអាទិត្យ។
- វាក៏មានលក្ខណៈកម្លាំងទំនាញស្រដៀងនឹងផែនដីដែរ។
- មួយថ្ងៃនៅលើភពសុក្រមានរយៈពេល ២៤៣ ថ្ងៃនៃផែនដីពីព្រោះភពសុក្រវិលខ្ញាល់ (spin) ថយក្រោយ គឺមានន័យនៅលើភពនេះ ព្រះអាទិត្យរះនៅទិសខាងលិចនិងលិចនៅទិសខាងកើត បញ្រ្ចាស់ខុសពីភពផែនដី។
- ភពសុក្រវិលជុំវិញព្រះអាទិត្យរបស់យើង។ ភពសុក្រគឺជាភពដែលជិតបំផុតលំដាប់ទី ២ នៅក្នុងប្រព័ន្ទព្រះអាទិត្យដែលមានចម្ងាយប្រហែល ១០៨ លានគីឡូម៉ែត្រ។
- បរិយាក្រាស់ណាស់ហើយមានពន្លឺតិចតួចនៅផ្ទៃខាងលើ។ ពន្លឺដែលទៅដល់ផ្ទៃខាងលើ មិនត្រូវបានបំលែងទៅជាអ្វីឡើយក្រៅតែពីកំដៅ ហើយកំដៅនេះមិនអាចចេញទៅណារួចនោះទេ គឺរក្សាជាប់ក្នុងបរិយាកាសដែលធ្វើឱ្យភពសុក្រក្លាយជាភពដែលក្តៅបំផុតនៅប្រហែល ៤៦៥អង្សាសេ។
- ផ្ទៃនៃភពសុក្រជាញឹកញាប់ត្រូវបានគេពិពណ៌នាថាជា “វាលនៃព្យុះខ្សាច់” ដែលពោរពេញទៅដោយរណ្ដៅជាច្រើននិងមានភ្នំភ្លើងផ្ទុះយ៉ាងសកម្ម។
- យានអវកាសដំបូងដែលចុះចតនៅលើផ្ទៃភពគឺឈ្មោះ វេណឺ៧ (Vener 7) ដែលជាយានរបស់ប្រទេសរុស្ស៊ី។ ក្រោយមកទៀតពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៤ យានឈ្មោះ Magellan Probe បានប្រើរ៉ាដាដើម្បីគូសផែនទីផ្ទៃរបស់ ភពសុក្របានយ៉ាងលម្អិត ។
- សូមចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម
យាន Magellan ហោះពីលើ ភពសុក្រ (Venus)
ប្រភព: NASA. |
ភពសុក្រ៖ ផ្កាយព្រឹក ឬ ផ្កាយចោរ
ឯកសារយោង៖
- https://solarsystem.nasa.gov/planets/venus/overview/
- https://www.ducksters.com/science/venus.php
- http://www.sciencekids.co.nz/sciencefacts/planets/venus.html
- ក្រសួងអប់រំ (២០១៥) ផែនដីវិទ្យាថ្នាក់ទី៧៖មេរៀនទី៤
0 comments:
Post a Comment