តើថ្មគឺជាអ្វី?
ថ្មគឺជាអង្គធាតុរឹងដែលបង្កើតឡើងដោយបណ្តុំនៃសារធាតុរ៉ែផ្សេងៗគ្នា។ ថ្មជាទូទៅមិនដូចគ្នាទេ និងកើតឡើងដោយរបៀបផ្សេងគ្នា។ ឬ
ជាទូទៅអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់ថ្មតាមរបៀបដែលវាបានកកើតមក។ អ្នកអ្នកវិទ្យាសាស្រ្តចាត់ថ្នាក់ថ្ម មានប្រភេទធំៗ៖
ថ្មប្រែកំណើត (Metamorphic Rock) - ថ្មប្រែកំណើតកកើតឡើងដោយកំដៅនិងសម្ពាធដ៏ខ្លាំងខ្លាង។ ពួកវាជាទូទៅត្រូវបានគេរកឃើញនៅខាងក្នុងសំបកផែនដីដែលមានកំដៅនិងសម្ពាធគ្រប់គ្រាន់ដើម្បីបង្កើតជាផ្ទាំងថ្មនេះបាន។ ថ្មប្រែកំណើតជារឿយៗកើតចេញពីប្រភេទថ្មផ្សេងទៀត។ ឧទាហរណ៍ ជាថ្មកម្ទេចកំណបានផ្លាស់ប្តូរ ប្រែទៅជាប្រភេទប្រែកំណើតនេះ។ នៅក្នុងចំណាត់ថ្នាក់ថ្មប្រែកំណើតនេះ មានប្រភេទថ្មជាច្រើនទៀត ដូចក្នុងរូបខាងក្រោម៖

ថ្មម៉ាក់ម៉ា (Igneous Rock) - ថ្មនេះកកើតឡើងដោយបន្ទុះភ្នំភ្លើង។ នៅពេលបន្ទុះភ្នំភ្លើងផ្ទុះ វាបានបង្ហូរកំអែចេញ ដែលគេហៅថាថ្មម៉ាកម៉ា។ នៅពេលម៉ាកម៉ានេះចុះត្រជាក់ ហើយវាប្រែជារឹង នៅផ្ទៃផែនដីឬនៅក្នុងសំបកផែនដី។ រូបភាពខាងក្រោមបង្ហាញពីប្រភេទថ្មផ្សេងនៃថ្មម៉ាកម៉ា

ថ្មកម្ទេចកំណ (Sedimentary Rocks) - ថ្មនេះកកើតឡើងដោយាការបង្ខាំ បង្ហាប់ភ្ជាប់គ្នានៃកម្ទេចកំណផ្សេងអស់រយៈពេលច្រើនឆ្នាំ វាក៏ក្លាយជារឹង។ ជាទូទៅ វាជាកម្ទេចកំណអ្វីមួយរត់មកផ្គុំចូលគ្នា ហើយហូរតាមដងស្ទឹងឬទន្លេ នានា។ កម្ទេចកំណទាំងនេះស្ថិតនៅនៅខាងក្រោម បាតស្ទឹង ទន្លេ បឹងបួរទាំងនោះក្នុងរយៈពេលយូរ (ប្រហែលជារាប់លានឆ្នាំ) ពួកវានឹងបង្កើតជាថ្មរឹង។

0 comments:
Post a Comment