អាកាសធាតុខ្លះអាចមានគ្រោះថ្នាក់។ យើងពិពណ៌នាអំពីស្ថានភាពអាកាសធាតុមួយចំនួននៅខាងក្រោមដែលអាចបណ្តាលឱ្យការខូចខាតនិងធ្វើឱ្យអ្នកគ្រោះថ្នាក់ទៀតផង។ នៅពេលណាដែលអ្នកជួបអាកាសធាតុដែលគ្រោះថ្នាក់ខាងក្រោម អ្នកត្រូវសួរឪពុកម្តាយនិងគ្រូរបស់អ្នកអំពីអ្វីដែលត្រូវធ្វើដើម្បីមានសុវត្ថិភាព និងធ្វើតាមការណែនាំរបស់ពួកគេ។
ខ្យល់កន្ទ្រាក់ (ព្យុះមានផ្គររន្ទះ)
នៅពេលដែលខ្យល់ក្តៅមានសំណើមនៅលើដីកើនឡើងយ៉ាងយ៉ាងរហ័ស ខ្យល់កន្ត្រាក់ លាយឡំជាមួយផ្គររន្ទះអាចនឹងកើតឡើង។ ខ្យល់កន្រ្តាក់នាំមកនូវកម្លាំងខ្យល់បក់ខ្លាំង មានភ្លៀងធ្លាក់ខ្លាំង រន្ទះ និងពេលខ្លះមានភ្លៀងទឹកកក។ ខ្យល់កន្រ្តាក់បានកើតឡើងពាសពេញពិភពលោករបស់យើងរាល់ថ្ងៃ។ វាអាចកើតឡើងគ្រប់ពេលប៉ុន្តែភាគច្រើនកើតឡើងនៅពេលរសៀលនិងពេលល្ងាចក្នុងរដូវប្រាំង ដែលក្ដៅខ្លាំង។ ខ្យល់កន្រ្តាក់អាចបង្កគ្រោះថ្នាក់ខ្លាំងណាស់។ ផ្លេកបន្ទោរកើតចេញពីខ្យល់កន្រ្តាក់នេះសម្លាប់មនុស្ស សត្វជាច្រើនជារៀងរាល់ឆ្នាំច្រើនជាងព្យុះកំបុតត្បូង (ព្យុះខ្យល់គួច)ទៅទៀត។
រន្ទះ ឬផ្លេកបន្ទោរ
ភ្លើងពន្លឺនេះគឺជាការផ្ទុះចរន្តអគ្គិសនីដ៏ខ្លាំងខ្លា ដែលកើតឡើងជាមួយព្យុះនិងបាញ់មកផែនដីដោយកម្លាំងខ្លាំង។ រន្ទះកើតឡើងដំបូងមកពីខ្យល់បក់ខ្លាំងក្នុងព្យុះនេះ បណ្តាលឱ្យភាគល្អិតឬល្អងទឹក ប៉ះទង្គិចដោយកម្លាំងខ្លាំង ហើយនេះបណ្តាលឱ្យមានបន្ទុកអគ្គិសនីកើតឡើង។ ផ្នែកខាងលើនៃព្យុះនេះមានបន្ទុកអគ្គិសនីបូក(+) ហើយផ្នែកខាងក្រោមនៃព្យុះមានបន្ទុកអគ្គសនិដក (-)។ នៅពេលដែលបន្ទុកអគ្គសនីដកកើនឡើងដល់ចំណុចណាមួយ វានឹងបញ្ចេញទាំងអស់ ឬបាញ់ ក្នុងទម្រង់ជាភ្លើងផ្លេកបន្ទោរ។ ដោយសារវត្ថុនៅលើដីមានបន្ទុកអគ្គិសនីបូកផងដែរនោះ រន្ទះជាញឹកញាប់អាចបាញ់វត្ថុមួយនោះនៅលើដី។
រន្ទះជាញឹកញាប់បាញ់ចំណុចដែលខ្ពស់នៅលើដី។ វាត្រូវបានស្របដោយលោហៈផងដែរ។ ក្នុងអំឡុងពេលខ្យល់ព្យុះរន្ទះ អ្នកត្រូវស្ថិតខាងក្នុងដំបូល។ កុំឈរនៅក្រោមដើមឈើ ឬកាន់វត្ថុដែលមានជាតិលោហៈដូចជាឆ័ត្រជាដើម ហើយ ក៏ត្រូវប្រាកដថាចេញពីទឹក កុំហែលក្នុងអាង ឬនៅត្រាំទឹកពេលមានព្យុះផ្គររន្ទះ។
ខ្យល់ព្យុះ (Hurricanes)
ខ្យល់ព្យុះគឺមានកម្លាំងខ្លាំងខ្លាណាស់ វាកើតឡើងនៅលើមហាសមុទ្រ។ វាអាចមានទំហំរហូតដល់ជិត ១ គីឡូម៉ែត្រ (៩៦៦ គីឡូម៉ែត្រ)។ ខ្យល់ព្យុះនេះបណ្តាលឱ្យមានខ្យល់បក់ខ្លាំង ភ្លៀងធំៗ ទឹកជំនន់ និងរលកសមុទ្រដ៏កាចសាហាវដែលអាចបណ្តាលឱ្យមានការបំផ្លិចបំផ្លាញគួរឱ្យភ័យខ្លាច។ ខ្យល់ព្យុះនេះកើតឡើងនៅរដូវក្ដៅនិងរដូវស្លឹកឈើជ្រុះនៅពេលទឹកនៅមហាសមុទ្រមានកម្ដៅខ្លាំង។ ខ្យល់ព្យុះ នេះមានកម្លាំងខ្លាំងដោយសារកម្ដៅទឹកសមុទ្រក្តៅលើសពី ២៧ អង្សាសេរ បូករួមជាមួយការរង្វិលខ្ញាល់នៃផែនដីផងនោះ ធ្វើឱ្យខ្យល់ព្យុះនេះបោកបក់ខ្លាំងជាទម្រង់កងចក្រវិល គឺមានន័យថាខ្យល់វិលជុំវិញចំណុចកណ្តាល។ ចំណុចកណ្ដាលនៃខ្យល់ព្យុះដែលមានទំហំរហូតដល់ ៣,២ គីឡូម៉ែត្រនេះគេហៅថាភ្នែក។ ហើយចំណុចកណ្ដាលនេះនៃព្យុះ ជាធម្មតាមានភាពស្ងប់ស្ងាត់ ប៉ុន្តែខ្យល់ខាងក្រៅវិញបោកបក់វិលដូចកងចក្រក្នុងល្បឿនពី ១០៩ ទៅ ២៤២ គីឡូម៉ែត្រក្នុងមួយម៉ោង អាចរកបាន។
ខ្យល់ព្យុះកំបុតត្បូង (Tornadoes)
វាជាខ្យល់ព្យុះគួចបញ្ឈត្រង់ទៅលើ មានកម្លាំងបក់បោកខ្លាំង។ ខ្យល់ព្យុះកំបុតត្បូងនេះកើតឡើងជាមួយខ្យល់កន្ត្រាក់ ចាប់ពីក្នុងក្រោមនៃខ្យល់កន្រ្តាក់ចុះមកដី ហើយវាល្បឿនរហូតដល់ 483 km ក្នុងមួយម៉ោង។ ព្យុះកំបុតត្បូងមានទំហំតូចជាងខ្យល់ព្យុះ ហើយវាកើតនៅលើដី ច្រើនជាងនៅលើសមុទ្រ។ កម្លាំងនៃព្យុះកំបុតត្បូងនេះបានពីខ្យល់កន្រ្តាក់ដែលមានកម្លាំងដ៏ខ្លាំង។
ផែនដីវិទ្យា
- ភពនៃប្រព័ន្ធព្រះអាទិត្យ
- ព្រះអាទិត្យ (The Sun)
- ភពពុធ (Mercury)
- ភពសុក្រ (Venus)
- ភពផែនដី (Earth)
- ភពអង្គារ (Mar)
- ភពព្រហស្បតិ៍ (Jupiter)
- ភពសៅរ៍ (Saturn)
- ណិបទូន (Neptune)
- អ៊ុយរ៉ានុស (Uranus)
- ភពភ្លុយតូ (Pluto)
- តើភ្នំជាអ្វី?
- តើដីគឺជាអ្វី?
- ភ្នំភ្លើង
- តើថ្មគឺជាអ្វី?
- ផ្ទៃដីរសាត់
- តើទំនាញគឺជាអ្វី?
- រន្ទះ ឬផ្លេកបន្ទោរ និង ផ្គរលាន់
- តើខ្យល់គឺជាអ្វី?
- ពពក
- តើវដ្តនៃទឹកជាអ្វី?
- អាកាសធាតុដែលគ្រោះថ្នាក់
- បរិយាកាសផែនដី
- ផ្កាយព្រះគ្រោះ និងអាចម៍ផ្កាយ
- ថ្ងៃយប់ និង ឆ្នាំ
- ប្រតិទិន
- ការពិតអំពីព្រះច័ន្ទ
- ហេតុអ្វីបានជាមានរដូវកើតឡើងនៅលើផែនដី?
- កាឡាក់ស៊ី (Galaxy)
- ផ្កាយរណប (satellite)
- ផ្កាយដុះកន្ទុយ (Comet)
- ការពិតនៃផ្កាយ
Ipsum
Please note:
Delete this widget in your dashboard. This is just a widget example.
0 comments:
Post a Comment