តើពពកកើតឡើងដោយសមាសធាតុអ្វីខ្លះ?
ពពកកើតឡើងដោយគ្រាប់ព្រិលល្អិតផ្គុំបញ្ចូលគ្នា។ ភាសាខ្មែរយើងហៅភាគល្អិតនៃដី ដែលហោះមកទុំលើតុ ទូរ រាល់ថ្ងៃថាជា "ល្អងធូលី" ក្នុងន័យដូចគ្នានេះដែរ ភាគល្អិតនៃទឹក ឬគ្រាប់ព្រិលល្អិតៗនេះ គួរតែហៅបានថា "ល្អងទឹក" បានផងដែរ។
តើគ្រាប់ព្រិល ឬល្អងទឹកដែលបានផ្គុំជាពពកនេះកើតឡើងយ៉ាងដូចម្តេច?
គ្រាប់ព្រិលឬល្អងទឹកទាំងនេះកើតមកពីខ្យល់ក្តៅ ដែលហោះឡើងលើក្នុងបរិយាកាស ហើយខ្យល់ក្ដៅក្ដៅប្រែជាចុះត្រជាក់ពេលទៅដល់ស្រទាប់បរិយាកាសខាងលើ។ ខ្យល់ក្ដៅទាំងនោះមានចំហាយទឹកខ្លះនៅជាមួយ។ ខ្យល់ក្តៅកាន់តែក្ដៅនាំចំហាយទឹកបានកាន់តែច្រើន។ នៅពេលដែលខ្យល់ក្តៅប្រែជាចុះត្រជាក់ នេះធ្វើឱ្យចំហាយទឹកប្រែទៅជាគ្រាប់ព្រិលល្អិត ឬល្អងទឹក។ នៅពេលដែលខ្យល់ក្ដៅកាន់តែច្រើន បានចុះត្រជាក់ គ្រាប់ព្រិលឬល្អងទឹកក៏កាន់តែមានច្រើនហើយផ្គុំបង្កើតជាពពក។
តើហេតុអ្វីបានជាពពកអណ្តែត?
ប្រសិនបើពពកកើតឡើងពីទឹក តើវាអណ្ដែតលើអាកាសបានដោយរបៀបណា?
ចូរស្រមៃអំពីល្អងធូលីដែលហោះជុំវិញខ្លួនអ្នក។ គ្រាប់ព្រិល ឬល្អងទឹកដែលផ្គុំជាពពកនេះវាមិនខុសពីល្អងធូលីនោះទេ គឺថាវាតូចល្អិតខ្លាំងណាស់រហូតដល់ទំនាញផែនដីស្ទើរតែគ្មានឥទ្ធិពលលើវា។ តែទោះជាយ៉ាងណា ដូចល្អងធូលីដែរ បណ្ដុំល្អងទឹកនេះមិនអាចហោះអណ្ដែតបានយូរនោះទេ ប្រសិនបើគ្មានចំហាយក្ដៅ ឬខ្យល់ក្ដៅដែលបន្តហោះឡើង ហើយដោលគ្រាប់ព្រិលឬល្អងទឹកដែលជាពពកនោះនៅរសាត់អណ្ដែតខាងលើ។ ខ្យល់ក្តៅនេះជួយរក្សាឱ្យពពកអណ្តែត។ ចូរស្រមៃអំពីគោមដែលគេបង្ហោះបានគឺដោយសារភ្លើងនៅឆេះ ដុតខ្យល់ក្នុងគោមឱ្យក្ដៅ ប្រសិនភ្លើងរលត់ នោះគោមធ្លាក់មកវិញយឺត។
តើពេលណាវានឹងធ្លាក់មកវិញ?
នៅពេលគ្រាប់ព្រិលទាំងនេះប្រមូលផ្ដុំគ្នាបានច្រើនគ្រប់គ្រាន់ វានឹងធ្លាក់មកលើផែនដីវិញ។ ជាទូទៅមុនពេលភ្លៀង យើងមើលឃើញពពកមានពណ៌ខ្មៅឬប្រផេះ នេះដោយសារតែវាបានប្រមូលផ្ដុំគ្នាបានកាន់តែច្រើនហើយក្រាស់ណែន។ ជាទូទៅគ្រប់សមាសធាតុនៅពេលវាមានភាពណែនក្រាស់ វានឹងប្រែពណ៌ទៅជាខ្មៅ។
កម្រិតពពក
ពពកជារឿយៗត្រូវបានពិពណ៌នាដោយកម្រិតឬកំពស់ដែលវាកើតឡើង។ មានពពកខ្ពស់កណ្តាលនិងទាប។
- ខ្ពស់ - កកើតនៅលើកំពស់ប្រហែលជាង ៦ គីឡូម៉ែត្រពីដី។ ដោយសារនៅកំពស់នេះវាត្រជាក់ខ្លាំង ពពកនៅកម្រិតជាល្អងទឹកកក។
- កណ្ដាល - កកើតនៅលើកម្ពស់ចាប់ពី ប្រហែល ២ ទៅ ៦ គីឡូម៉ែត្រពីដី។ ពួកវាអាចជាល្អងទឹកឬ ល្អងទឹកកក។
- ទាប - កកើតនៅលើកំពស់ទាបជាង ២ គីឡូពីដី។ ពួកវាល្អងទឹកភាគច្រើន។ ពពកកម្រិតទាបជាធម្មតាមានពាក្យថា "ស្ត្រូស" នៅក្នុងឈ្មោះរបស់ពួកគេ។
- បញ្ឈរ - ពពកខ្លះមានរួបរាងបញ្ឈរខ្ពស់ណាស់ហើយអាចលាតសន្ធឹងគ្រប់លើកម្រិតកម្ពស់ផ្សេង
0 comments:
Post a Comment