អ៊ុយរ៉ានុស (Uranus)

អ៊ុយរ៉ានុស (Uranus)
អ៊ុយរ៉ានុស (Uranus) មានអ័ព្ទខៀវ / បៃតងអ័ព្ទដ៏ស្រស់ស្អាត។ នេះមកពីវាមានឧស្ម័នមេតានខ្ពស់ហើយវារមៀលដូចជាធុងសាំង មិនវិលដូចផែនដីនិងភពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងនោះទេ។
  • អ៊ុយរ៉ានុសគឺជាភពតែមួយគត់ដែលត្រូវបានគេដាក់ឈ្មោះតាមព្រះរបស់ជនជាតិក្រិក។
  • អ៊ុយរ៉ានុសវិលរមៀលដូចធុងសាំងនេះប្រហែលជាដោយសារតែការប៉ះទង្គិចដ៏ធំមួយនៅដំណាក់កាលដំបូងនៃការកកើតភពនេះ។
  • អ៊ុយរ៉ានុសគឺជាភពដំបូងគេបង្អស់ដែលត្រូវបានរកឃើញដោយកែវពង្រីក។
  • ដោយសារអ៊ុយរ៉ានុសចំណាយពេល ៨៤ ឆ្នាំដើម្បីធ្វើដំណើរជុំវិញព្រះអាទិត្យ នេះមានន័យថាប៉ូលនីមួយៗស្ថិតនៅក្នុងពន្លឺថ្ងៃរយៈពេល ៤២ ឆ្នាំហើយនៅក្នុងភាពងងឹតរយៈពេល ៤២ ឆ្នាំ។ បរិយាកាសរបស់អ៊ុយរ៉ានុសភាគច្រើនជាអ៊ីដ្រូសែនប៉ុន្តែវាក៏ផ្ទុកនូវឧស្ម័នជាច្រើនដូចជាមេតានផងដែរ។ មេតានស្រូបយកពន្លឺពណ៌ក្រហមនិងបញ្ចេញពន្លឺពណ៌ខៀវ ដូច្នេះហើយបានជាមានអ័ព្ទមេតានពណ៌ខៀវ - បៃតង គ្របលាក់ផ្ទៃនៃភពនេះមិនអាចមើលឃើញ។
  • ទោះជាផ្ទៃនៃអ៊ុយរ៉ានុសមិនបានមើលឃើញក៏ដោយ អ្នកវិទ្យាសាស្ត្រស្មានថានៅក្រោមបរិយាកាសអ៊ីដ្រូសែនមេតានគឺជាមហាសមុទ្រទឹកក្តៅអាម៉ូញាក់និងមេតានដែលមានចម្ងាយរាប់ពាន់គីឡូម៉ែត្រដែលព័ទ្ធជុំវិញស្នូលថ្ម។
  • សូមចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម
  • Big Bang ៖ ការចាប់កំណើតនៃចក្រវាល

ភពនៃប្រព័ន្ធព្រះអាទិត្យ

1 comments:

Chanthouen Pich said...

បើលោកអ្នកបានអាន ហើយសង្កេតឃើញកំហុសណាមួយ សូមជួយផ្ដល់យោបល់ផងដើម្បីឱ្យខ្ញុំបាទបានកែតម្រូវ។ ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជារបស់យើង។

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers