- ប្រតិទិនគឺជាវិធីនៃការវាស់ពេលវេលាដើម្បីជួយមនុស្សឱ្យរៀបចំសកម្មភាពរបស់ពួកគេ។ ប្រតិទិនបែងចែកពេលវេលាទៅជារយៈពេលថេរដូចជាថ្ងៃ សប្តាហ៍ ខែ និងឆ្នាំ។
- ជាយូរមកហើយនៅពេលដែលមនុស្សបានរៀនធ្វើកសិកម្ម ពួកគេត្រូវការវិធីត្រឹមត្រូវដើម្បីវាស់ពេលវេលា និងការផ្លាសប្ដូររដូវ។ ពួកគេបានប្រើប្រតិទិន។ ប្រតិទិនបានជួយពួកគេកំណត់ពេលវេលាណាល្អបំផុតដើម្បីភ្ជួររាស់ដីនិងដាំដំណាំ។ ប្រតិទិនបានប្រាប់ពួកគេនៅពេលណាត្រូវចាប់ផ្ដើមប្រមូលផល។
- រយៈពេលដែលប្រើក្នុងប្រតិទិនគឺផ្អែកលើចលនានៃផែនដី ព្រះច័ន្ទ និងព្រះអាទិត្យ។ នៅសម័យដើម មនុស្សមិនទាន់បែកចែកថ្ងៃ និងខែ ក្នុងមួយឆ្នាំៗនោះទេ ពួកគេគ្រាន់តែបានកំណត់ និងកែសម្រួលប្រតិទិនរបស់ពួកគេដើម្បីឱ្យបានត្រឹមត្រូវតាមរដូវជាក់លាក់សម្រាប់ការប្រមូលផល ឬថ្ងៃឈប់សម្រាកសំខាន់ដែលតែងតែកើតឡើងប៉ុណ្ណោះ។
- នៅឆ្នាំ ៤៥ មុនគ្រឹសសករាជ ស្ដេចរ៉ូម៉ាំង ដ្យូលាស សេសា (Julius Caesar) បានធ្វើកំណែទម្រង់ប្រតិទិនច័ន្ទគតិចាស់។ ប្រតិទិនថ្មីត្រូវបានគេស្គាល់ថាជាប្រតិទិន ដ្យូលៀន (Julian)។ វាមានរយៈពេល ១២ ខែហើយផ្អែកលើព្រះអាទិត្យ។ មួយឆ្នាំមានរយៈពេល ៣៦៥ ថ្ងៃ។ រៀងរាល់ឆ្នាំទីបួនក្នុងមួយថ្ងៃត្រូវបានបន្ថែមដែលធ្វើឱ្យឆ្នាំនេះមានរយៈពេល ៣៦៦ ថ្ងៃ។ ឆ្នាំដែលវែងជាងគេនេះត្រូវបានគេហៅថាឆ្នាំបង្គ្រប់។
- ប្រតិទិនដ្យូលៀនត្រូវបានប្រើរាប់រយឆ្នាំ។ ប៉ុន្តែវានៅតែមានកំហុសបន្តិច។ ឆ្នាំប្រតិទិនដ្យូលៀនមានរយៈពេល ១១ នាទីនិង ១៤ វិនាទីយូរជាងឆ្នាំសុរិយគតិពិតប្រាកដ។ នៅឆ្នាំ ១៥០០ ប្រតិទិនដ្យូលៀនត្រូវបានលើសរយៈពេល ១០ ថ្ងៃ!
- នៅឆ្នាំ ១៥៨២ សម្តេចប៉ាបហ្គ្រេកឺរី XIII (Gregory XIII) បានកែតម្រូវប្រតិទិនឱ្យត្រឹមត្រូវជាង។ ដើម្បីចៀសវាងកំហុសចាស់ ប្រតិទិនថ្មីបានផ្លាស់ប្តូរវិធីបង្គ្រប់ឆ្នាំបន្ថែម។ ភាគច្រើននៃពិភពលោកប្រើប្រតិទិន ហ្គ្រេកឺរៀន សព្វថ្ងៃនេះ។
- ដើមឡើយ សប្តាហ៍មិនទាក់ទងនឹងការបែងចែកពេលវេលានោះទេ។ វាអាចមកពីទំនៀមទម្លាប់ជនជាតិហេប្រ៊ូបុរាណ ដែលតែងតែសំរាកពីការងារ នៅរៀងរាល់ថ្ងៃទីប្រាំពីរ។ បន្ទាប់ ជនជាតិរ៉ូមបានដាក់ឈ្មោះថ្ងៃនៃសប្តាហ៍ទៅតាមពីភពព្រះអាទិត្យ និងព្រះច័ន្ទនិងភពដទៃទៀតដែលគេបានរកឃើញនៅជំនាន់នោះ។ បញ្ជាក់៖ផែនដី មិនត្រូវបានគេចាត់ទុកជាភពនោះទេក្នុងសម័យនោះ។
- សូមមើលវីដេអូដើម្បីឈ្វេងយល់បន្ថែម៖
ឯកសារពិគ្រោះ៖
- Microsoft ® Encarta ® 2009. © 1993-2008 Microsoft Corporation.
0 comments:
Post a Comment