ការពិតអំពីព្រះច័ន្ទ

Image result for moon
តើព្រះច័ន្ទមានទំហំធំប៉ុណ្ណា? តើនរណាជាអ្នកចុះជាន់ឋានព្រះច័ន្ទមុនគេ? ហេតុអ្វីបានជាយើងមើលឃើញព្រះច័ន្ទតែមួយចំហៀង? អាននិងរីករាយនឹងការពិតដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីព្រះច័ន្ទរបស់ភពផែនដី។

  • ព្រះច័ន្ទគឺជាផ្កាយរណបធម្មជាតិតែមួយគត់របស់ផែនដី។ ផ្កាយរណបធម្មជាតិគឺជាអង្គអវកាស ឬជាវត្ថុមួយនៅក្នុងលំហ ដែលធ្វើដំណើរជុំវិញភពផែនដី។
  • នៅភពផ្សេងៗខ្លះទៀតក៏មានព្រះច័ន្ទឬជាផ្កាយរណបផ្ទាល់ខ្លួនផងដែរ។ ព្រះច័ន្ទរបស់ភពផែនដីយើងធំជាងគេលំដាប់ទី ៥ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។
  • ចូរឈ្វេងយល់បន្ថែមអំពីភពផ្សេងទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ។
  • ចម្ងាយជាមធ្យមពីព្រះច័ន្ទដល់ផែនដីគឺ ៣៨៤,៤០៣ គីឡូម៉ែត្រ។
  • ព្រះច័ន្ទវិលជុំវិញផែនដីរៀងរាល់ ២៧.៣ ថ្ងៃ។
  • Mons Huygens គឺជាភ្នំខ្ពស់ជាងគេនៅលើព្រះច័ន្ទវាមានកំពស់ ៤,៧០០ ម៉ែត្រគ្រាន់តែទាបជាងពាក់កណ្តាលនៃកំពស់ភ្នំ Everest របស់ភពផែនដី (៨៨៤៨ ម៉ែត្រ)។
  • ព្រះច័ន្ទវិលជុំវិញអ័ក្សរបស់វាក្នុងរង្វង់រយៈពេលដូចគ្នាដែលវាត្រូវធ្វើដំណើរជុំវិញផែនដី។ នេះមានន័យថាពីផែនដី យើងគ្រាន់តែឃើញផ្ទៃរបស់វាតែ ៦០ ភាគរយធំបំផុត (ជាទូទៅឃើញ ៥០% នៃផ្ទៃព្រះច័ន្ទ)។ 
  • កម្លាំងទំនាញនៃព្រះច័ន្ទស្មើនឹង (១៧%) ១ ភាគប្រាំនៃកម្លាំងទំនាញរបស់ផែនដី។ 
  • កម្មវិធី លូណា របស់សហភាពសូវៀតបានបញ្ជូនយានគ្មានមនុស្សបើកឱ្យចុះចតលើឋានព្រះច័ន្ទប្រកបដោយជោគជ័យលើកដំបូងក្នុងឆ្នាំ ១៩៦៦ ។
  • បេសកកម្ម អាប៉ូឡូ ១១ ជាយានមានមនុស្សបើក ដំបូងបំផុតរបស់របស់ NASA សហរដ្ឋអាមេរិក បានចុះចតលើឋានព្រះច័ន្ទ នៅឆ្នាំ ១៩៦៩។
  • មនុស្សដំបូងដែលបានដើរនៅលើភពព្រះច័ន្ទគឺលោក Neil Armstrong ។ 
  • ផ្ទៃរបស់ព្រះច័ន្ទមានលក្ខណៈជារណ្ដៅធំៗដែលបណ្ដាលមកពីការប៉ះទង្គិចជាមួយផ្កាយដុះកន្ទុយ និងអាចម៍ផ្កាយ។ ប្រជាជនខ្មែរយើងគិតថាស្រមោលនៃរណ្ដៅទាំងនេះជារូបទន្សាយ។  ដោយសារព្រះច័ន្ទគ្មានបរិយាកាស ឬអាកាសធាតុ រណ្ដៅទាំងនេះនៅតែរក្សារូបរាងមិនប្រែប្រួលឡើយ។ ទោះបីជាការស្រាវជ្រាវកំពុងបន្តក៏ដោយអ្នកវិទ្យាសាស្ត្រភាគច្រើនយល់ស្របថាព្រះច័ន្ទមានបរិមាណទឹកតិចតួចណាស់។
  • ព្រះច័ន្ទក្តៅខ្លាំងនៅពេលថ្ងៃប៉ុន្តែត្រជាក់ខ្លាំងណាស់នៅពេលយប់។ សីតុណ្ហភាពលើផ្ទៃដីជាមធ្យមនៃព្រះច័ន្ទគឺ ១០៧ អង្សាសេនៅពេលថ្ងៃ និង -១៥៣ អង្សាសេនៅពេលយប់។
  • ជំនោរទឹកសមុទ្រឡើងឬស្រក ភាគច្រើនបណ្តាលមកពីទំនាញព្រះច័ន្ទ។ 
  • ច័ន្ទគ្រាសកើតឡើងនៅពេលផែនដីស្ថិតនៅចន្លោះព្រះអាទិត្យ និង ព្រះច័ន្ទ។
  • ចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែមអំពីព្រះច័ន្ទ
  • តើព្រះចន្ទ​មាន​លក្ខណៈពិសេស​អ្វីខ្លះ?

  • សំណាក​ដុំ​ថ្ម​មក​ពី​ភព​ព្រះ​ច័ន្ទ​នៅ​តែ​បង្ហាញ​ពី​អាថ៌កំបាំង​វិទ្យាសាស្ត្រ


1 comments:

Chanthouen Pich said...

បើលោកអ្នកបានអាន ហើយសង្កេតឃើញកំហុសណាមួយ សូមជួយផ្ដល់យោបល់ផងដើម្បីឱ្យខ្ញុំបាទបានកែតម្រូវ។ ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជារបស់យើង។

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers