ការពិតនៃផ្កាយ

ឈ្វេងយល់ថាតើផ្ដាយឡើងមកដោយរបៀបណា? តើផ្កាយមានប៉ុន្មានប្រភេទ? តើផ្កាយព្រះអាទិត្យរបស់យើងធំប៉ុនណាបើប្រៀបធៀបទៅនឹងផ្កាយដទៃទៀត? តើមានផ្កាយប៉ុន្មានដែលត្រូវប៉ាន់ស្មានថាមាននៅក្នុងសកលលោក? តើផ្កាយមានពណ៌អ្វី? ផ្កាយមានអាយុប៉ុន្មាន?
Stars form from nebulae
Nebula រាងដូចក្បាលសេះ
ផ្កាយកើតចេញពីធូលីពពកដ៏ធំហៅថា nebulae ។
អ្នកនិពន្ធ: ESA/Hubble [CC 4.0 creativecommons.org/licenses/by/4.0]
  • ផ្កាយគឺជាដុំស្វែដ៏ធំនៃឧស្ម័នក្ដៅ ដែលកើតចេញពីអ៊ីដ្រូសែននិងអេលីយ៉ូម (helium) ភាគច្រើន។ ផ្កាយក្តៅខ្លាំងដោយសារចំហេះអ៊ីដ្រូសែន (hydrogen)និងអេលីយ៉ូម (helium) នៅក្នុងដំណើរការនេះគេហៅថាប្រតិកម្មនុយក្លេអ៊ែរ (Nuclear Fusion)។ នេះគឺជាមូលហេតុដែលធ្វើឱ្យផ្កាយក្តៅហើយភ្លឺ។ ព្រះអាទិត្យរបស់យើងក៏ជាផ្កាយមួយដែរ។
  • ផ្កាយចាប់ផ្តើមកើតចេញពីធូលីពពកដ៏ធំដែលគេហៅថា នេប៊ូលែ (nebulae) ។ កម្លាំងទំនាញបង្ខំឱ្យធូលីរត់មកផ្ដុំគ្នា។ នៅពេលដែលធូលីកាន់តែច្រើនឡើងៗ កម្លាំងទំនាញក៏កាន់តែខ្លាំងឡើង ហើយវាក៏ចាប់ផ្តើមក្តៅហើយនេះជាយន្តការនៃការកកើតនៃផ្កាយ។ នៅពេលដែលមណ្ឌលកណ្ដាលក្តៅគ្រប់គ្រាន់ នោះប្រតិកម្មនុយក្លេអ៊ែរផ្ទុះដ៏ធំឡើង។ 
  • ការផ្ទុះដ៏ធំនេះគេហៅស៊ូភើណូវ៉ា (supernova) ហើយបន្ទាប់មកផ្កាយថ្មីមួយទៀតក៏ចាប់ផ្ដើមកកើតឡើងមក ដោយអាស្រ័យលើម៉ាស់មាឌរបស់វា (វាធំប៉ុនណា) ។ ផ្កាយទំហំមធ្យមនឹងក្លាយជាផ្កាយតឿពណ៌ស។ ការផ្ទុះនុយក្លេអ៊ែរដ៏ធំនេះបង្កើតបានជាសារធាតុដែកនិងសារធាតុធ្ងន់ៗផ្សេងទៀតផងដែរ។ 
  • ផ្កាយបន្តឆេះនិងមានពន្លឺអស់រាប់ពាន់លានឆ្នាំ ហើយកំដៅរបស់វាកាន់តែខ្លាំងទៅៗរហូតដល់វាអស់អ៊ីដ្រូសែន។
  • នៅពេលអ៊ីដ្រូសែនឆេះអស់ ខាងក្រៅផ្កាយរីកធំហើយវាក្លាយជាពណ៌សក្រហម។
  • មានផ្កាយជាច្រើនប្រភេទផ្សេងៗគ្នា។ គេចាត់ថ្នាក់ប្រភេទផ្កាយតាមពណ៌របស់ពួកវា។ ផ្កាយតូចបំផុតមានពណ៌ក្រហមហើយមិនមានពន្លឺខ្លាំងទេ។ ផ្កាយដែលមានទំហំមធ្យមមានពណ៌លឿងដូចជាព្រះអាទិត្យ។ ផ្កាយធំជាងគេមានពណ៌ខៀវហើយមានពន្លឺភ្លឺចែងចាំង។ ផ្កាយកាន់តែធំ កាន់តែភ្លឺ និងកាន់តែក្ដៅ។
  • ភាគច្រើននៃផ្កាយនៅក្នុងសកលលោកគឺជាផ្កាយតឿពណ៌ក្រហម។
  • ផ្កាយមានពន្លឺព្រិចៗដោយសារតែចលនានៅក្នុងបរិយាកាសផែនដី។
  • ផ្កាយជាច្រើនមាននៅជាគូហើយខ្លះមាននៅជាក្រុមឬកញ្ចុំ ។
  • ផ្ដាយតូចជាងនឹងរស់នៅបានយូរជាងគេ។ ផ្កាយធំៗគឺភ្លឺជាងគេប៉ុន្តែខិតទៅរកការអស់ចំហេះយ៉ាងឆាប់រហ័ស។
  • ផ្កាយដែលនៅជិតផែនដីជាងគេគឺ Proxima Centauri ។ វាស្ថិតនៅចម្ងាយ ៤.២ ឆ្នាំពន្លឺ ស្មើនឹង ៤.២ × ៩.៤៦០៧ ៤ × ១០២គីឡូម៉ែត្រ។
  • ព្រះអាទិត្យមានអាយុប្រហែល ៤.៥ ប៊ីលៀនឆ្នាំ។
  • ចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម


0 comments:

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers