ណិបទូន (Neptune)
ណិបទូន (Neptune) គឺជាភពដ៏ធំមួយដែលជួបប្រទះនឹងបរិយាកាសអាកាសធាតុអាក្រក់ខ្លាំង។ ណិបទូនគឺជាភពទីប្រាំបី នៅឆ្ងាយជាងគេពីព្រះអាទិត្យនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។
- ណិបទូនគឺជាភពធំមួយ ដែលធំជាងផែនដីរហូតដល់ជិតបួនដង។
- ទោះបីវាមានទំហំធំសម្បើប ក៏ដោយ ក៏កម្លាំងទំនាញនៅលើណិបទូន មានកម្លាំងស្រដៀងនឹងផែនដីរបស់យើងដែរ។
- ណិបទូនទទួលរងនូវអាកាសធាតុដ៏អាក្រក់បំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។
- ណិបទូនមានខ្យល់ព្យុះគួចខ្លាំងវិលជុំវិញផ្ទៃរបស់វានិងខ្យល់ត្រជាក់កកបក់បោកខ្លាំងជាងខ្យល់ព្យុះនៅលើផែនដី រហូតដល់១០ ដង។ វាជាភពដែលមានខ្យល់បក់ខ្លាំងបំផុត។
- ណិបទូនគឺជាភពទឹកដ៏ធំមួយដែលមានបរិយាកាសអ៊ីដ្រូសែន- មេតានពណ៌ខៀវ និងមានរង្វង់ស្ដើង។
- ណិបទូនត្រូវបានគ្របដណ្ដប់ដោយពពកពណ៌សស្តើងដែលលាតសន្ធឹងជុំវិញ។
- សូមចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម Big Bang ៖ ការចាប់កំណើតនៃចក្រវាល
1 comments:
បើលោកអ្នកបានអាន ហើយសង្កេតឃើញកំហុសណាមួយ សូមជួយផ្ដល់យោបល់ផងដើម្បីឱ្យខ្ញុំបាទបានកែតម្រូវ។ ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជារបស់យើង។
Post a Comment