ផ្កាយដុះកន្ទុយ (Comet)

ចូរឈ្វេងយល់កាពិតនៃផ្កាយដុះកន្ទុយ (Comet)។ យល់ដឺងពីព័ត៌មានគួរឱ្យចាប់អារម្មណ៍អំពីផ្កាយដុះកន្ទុយហាលី (Halley's Comet) និងផ្កាយដុះកន្ទុយ ហ្សូមែកឃ័រ លីវី ៩ (Shoemaker-Levy 9) (ជាផ្កាយដុះកន្ទុយដែលបានប៉ះទង្គិចជាមួយភពព្រហស្បតិ៍ (Jupiter)  ក្នុងឆ្នាំ ១៩៩៤) និងយល់ដឹងថា តើផ្កាយដុះកន្ទុយត្រូវបានកើតឡើងដោយសារអ្វី ហើយហេតុអ្វីបានជាពួកវាមានកន្ទុយ?
Comet ISON
ផ្កាយដុះកន្ទុយ ISON
  • ផ្កាយដុះកន្ទុយគឺជាដុំទឹកកកមួយ ក្នុងប្រព័ន្ធប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយក៏កំពុងធ្វើដំណើរជុំវិញព្រះអាទិត្យដូចជាភពមួយផងដែរ។ ដុំទឹកកកនេះមានទំហំប៉ុនទីក្រុងតួចមួយ (ប្រហែល ២ ឬ៣គីឡូម៉ែត្រ) នៅពេលវាកក។ 
  • ថ្វិត្បិតតែវាធ្វើដំណើរជុំវិញព្រះអាទិត្យដូចភពផ្សេងៗដែរ តែគន្លងរបស់វាមិនមែនរាងមូលជារង្វង់នោះទេ។ វាធ្វើដំណើរតាមគន្លងនេះដែលពេលខ្លះគន្លងនេះខិតមកជិតព្រះអាទិត្យ ហើយក៏ចេញទៅចម្ងាយដ៏សែនឆ្ងាយនោះវិញ។
  • ចេញពីភពព្រះអាទិត្យទៅ ដុំទឹកកកទាំងនេះនៅឆ្ងាយជាងភពណិបទូនទៅទៀត។ យូរៗម្ដង (ជាទូទៅតិចជាង២០០ ឆ្នាំ) កម្លាំងទំនាញបានទាញវាចូលទៅជិតព្រះអាទិត្យ។ 
  • នៅពេលដុំទឹកកកនេះទៅជិតព្រះអាទិត្យ វានឹងចាប់ផ្តើមក្ដៅ ហើយបង្កើតជាបរិយាកាសដែលមានឧស្ម័ន ចំហាយទឹក និងប្លាស្មា ភ្លឺចែងចាំងនៅពេលយប់។ បរិយាកាសភ្លឺចែងចាំងនេះហៅថា កូមា (Coma) ហើយតួដុំទឹកកកគេហៅថា នូគ្លែស (nucleus) ហើយទាំងផ្នែកនេះបញ្ចូលគ្នាគេហៅថា ផ្កាយដុះកន្ទុយ (Comet)។
  • ផ្កាយដុះកន្ទុយ ដែលមើលឃើញក្នុងរយៈពេលតិចជាង ២០០ ឆ្នាំនេះគេហៅថា ផ្កាយដុះកន្ទុយរយៈពេលខ្លី។
  • ផ្កាយដុះកន្ទុយរយៈពេលវែង មានចំនួនប្រមាណ ១០ ម៉ឺន ដែលសិ្ថតក្នុងចំងាយដ៏សែនឆ្ងាយ ពោលគឺមានចម្ងាយឆ្ងាយពីផែនដីទៅព្រះអាទិត្យ រាប់ម៉ឺនដង។​ តំបន់នោះគេហៅថា ពពកអត (Oort Cloud)។ អត គឺឈ្មោះតារាវិទូជនជាតិអាឡឺម៉ង់។  ផ្កាយដុះកន្ទុយ ពពកអត ទាំងនេះអាចចំណាយពេល រហូតដល់៣០ លានឆ្នាំក៏មានដើម្បីធ្វើដំណើរពេញមួយជុំវិញព្រះអាទិត្យ។
  • ផ្កាយដុះកន្ទុយដែលហៅជាភាសាអង់គ្លេសថា Comet ដែលបានមកពីពាក្យក្រិកមានន័យថា "ផ្កាយមានសក់"។ ទស្សនវិទូក្រិក អារីស្តូត ជាអ្នកដាក់ឈ្មោះបែបនេះ និងជាអ្នកបានសង្កេតឃើញផ្កាយដុះកន្ទុយនេះ។
  • នៅប្រទេសជប៉ុនគេមើលឃើញផ្កាយដុះកន្ទុយរាងដូចអំបោស ហេតុនេះហើយ នៅជប៉ុនគេហៅផ្កាយនេះថា "តារាអំបោស"។ 
  • សូមចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម
  • តើ​ផ្កាយដុះកន្ទុយ​ជាអ្វីពិតប្រាកដ?





ផ្កាយដុះកន្ទុយហាលី 
  • ផ្កាយដុះកន្ទុយហាលី  គឺជាផ្កាយដុះកន្ទុយដែលល្បីជាងគេ។
  • វាត្រូវបានគេស្គាល់ថាជាផ្កាយដុះកន្ទុយរយៈពេលខ្លី ព្រោះពេលវេលាដែលត្រូវធ្វើដំណើរតាមគន្លងព្រះអាទិត្យគឺតិចជាង ២០០ ឆ្នាំ។
  • វាអាចមើលឃើញដោយភ្នែកទទេពីផែនដីរៀងរាល់ ៧៥ ទៅ ៧៦ ឆ្នាំ (ទោះបីជាពេលវេលាពីមុនមានចន្លោះពី ៧៤ ទៅ ៧៩ ឆ្នាំក៏ដោយ) ។
  • វាបានបង្ហាញខ្លួនចុងក្រោយនៅក្នុងប្រព័ន្ធព្រះអាទិត្យខាងក្នុងនៅឆ្នាំ ១៩៨៦ ហើយនឹងត្រឡប់មកវិញម្តងទៀតនៅឆ្នាំ ២០៦១ ។
  • ផ្កាយដុះកន្ទុយហាលីត្រូវបានដាក់ឈ្មោះតាមតារាវិទូអង់គ្លេស អេដម៉ុន ហាលីដែលបានកំណត់រយៈពេលនៃគន្លងរបស់វា។ វាគឺជាផ្កាយដុះកន្ទុយដំបូងគេដែលត្រូវបានគេដឹងថាមានគន្លងតាមកាលកំណត់។
  • កន្ទុយនិងពន្លឺរៀងស្រអាប់ដែលអ្នកឃើញនៅជុំវិញផ្កាយដុះកន្ទុយហាលីត្រូវបានគេស្គាល់ថាជាកន្ទុយ។ វាកើតឡើងនៅពេលដែលផ្កាយដុះកន្ទុយនៅជិតព្រះអាទិត្យ និងមានសមាសធាតុដូចជាទឹកកក និងកាបូនឌីអុកស៊ីតដែលអាចបំលែងយ៉ាងឆាប់រហ័សពីរឹងទៅជាឧស្ម័ន។
  • កន្ទុយរបស់ផ្កាយដុះកន្ទុយហាលីអាចលាតសន្ធឹងរហូតដល់ ១០០,០០០ គីឡូម៉ែត្រនិងមានទំហំប្រហែល ១៥ គីឡូម៉ែត្រ ទទឹង ៨ គីឡូម៉ែត្រ និង កម្រាស់ ៥ គីឡូម៉ែត្រ។
ផ្កាយដុះកន្ទុយ Shoemaker-Levy 9
  • នៅខែកក្កដាឆ្នាំ ១៩៩៤ ផ្កាយដុះកន្ទុយ Shoemaker-Levy 9 បានប៉ះទង្គិចគ្នាជាមួយភពព្រហស្បតិ៍ (Jupiter)។ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសដល់តារាវិទូដើម្បីសង្កេតមើលអ្វីដែលកើតឡើងនៅពេលមានការប៉ះទង្គិចគ្នាកើតឡើង។បំណែកធំជាងគេមានអង្កត់ផ្ចិត ២ គីឡូម៉ែត្រ  និងវាយប្រហារភពព្រហស្បតិ៍ក្នុងល្បឿនប្រហែល ៦០ គីឡូម៉ែត្រក្នុងមួយវិនាទី ។ ស្លាកស្នាមនៃការប៉ះទង្គិចនេះអាចមើលឃើញយ៉ាងច្បាស់អស់រយៈពេលជាច្រើនខែ។
  • Shoemaker-Levy 9 ត្រូវបានរកឃើញដំបូងដោយតារាវិទូលោក Eugene M. និង Carolyn Shoemaker និង David Levy កាលពីខែមីនាឆ្នាំ ១៩៩៣ ។
ឯកសារពិគ្រោះ៖

1 comments:

Chanthouen Pich said...

បើលោកអ្នកបានអាន ហើយសង្កេតឃើញកំហុសណាមួយ សូមជួយផ្ដល់យោបល់ផងដើម្បីឱ្យខ្ញុំបាទបានកែតម្រូវ។ ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជារបស់យើង។

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers