ភ្នំគឺជាទម្រង់ភូមិសាស្ត្រដែលដុះឡើងនៅលើផ្ទៃផែនដី។ ជាធម្មតា ភ្នំមួយមានកំពស់យ៉ាងតិច ៣០៥ ម៉ែត្រ ពីលើនីវ៉ូទឹកសមុទ្រ។ ភ្នំខ្លះមានកម្ពស់លើសពី ៣ ០០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្យ។ ហើយភ្នំខ្ពស់បំផុតនៅលើពិភពលោកគឺភ្នំអេវឺរេស ដែលមានកំពស់ ៨ ៨៥៥ ម៉ែត្រ។ ភ្នំតូចៗ មានកំពស់ក្រោម ៣០០ ជាទូទៅត្រូវបានគេហៅថាជាកូនភ្នំ។
- មានជួរភ្នំនិងជួរភ្នំនៅក្នុងមហាសមុទ្រ។ តាមពិតកោះភាគច្រើនគឺជាកំពូលភ្នំនៅក្នុងមហាសមុទ្រឬសមុទ្យទាំងនេះឯង។
- កំពស់ខ្ពស់ជាង 7924 ម៉ែត្រ ត្រូវបានគេហៅថា “តំបន់ស្លាប់” ពីព្រោះមិនមានអុកស៊ីសែនគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ជីវិតមនុស្ស។
តើភ្នំកើតឡើងដោយរបៀបណា?
ភាគច្រើន ភ្នំត្រូវបានបង្កើតឡើងដោយចលនានៃផ្លាក តិចតូនិចនៅក្នុងសំបកផែនដី។ ជួរភ្នំដ៏អស្ចារ្យដូចជា ហិមពាន (Himalayas) កើតឡើងនៅតាមព្រំដែននៃផ្លាកទាំងនេះ។
ផ្លាក តិចតូនិចរសាត់ឬផ្លាស់ទីទីយឺតៗ ។ វាអាចចំណាយពេលរាប់ម៉ឺនលានឆ្នាំដើម្បីបង្កើតបានភ្នំនានា។
ប្រភេទនៃភ្នំ
ភ្នំមាន ៣ ប្រភេទសំខាន់ៗគឺ៖ ភ្នំពំនើងផ្នត់, ភ្នំបំណាក់ស្រុត និងភ្នំភ្លើង។ ឈ្មោះទាំងនេះត្រូវបានដាក់តាមរបៀបដែលពួកវាបានកកើត។
- ភ្នំកើតឡើងដោយពំនើងផ្នតត្រូវបានកើតឡើងនៅពេលដែលផ្លាកពីររសាត់ចូលគ្នាឬបុកគ្នា។ កម្លាំងនៃផ្លាកទាំងពីរដែលបុកគ្នា បណ្តាលឱ្យសំបកផែនដីធ្លាក់ចុះនិងបត់ជាផ្នត់។ ជួរភ្នំដ៏អស្ចារ្យជាច្រើននៅលើពិភពលោកគឺជាជួរភ្នំពំនើតផ្នត់ មានដូចជាជួរ អេនដេស(Andes) ហិមពាន(Himalayas) និង រ៉កគីស៍(Rockies) បានកើតឡើងដោយពំនើងផ្នត់នេះ។
រូបភាពខាងលើគឺជាចលនា ផ្លាក តិចតូនិចរសាត់ប៉ះគ្នាបង្កើតបានជួរភ្នំ ហិមពាន (Himalayas) ដែលមានរយៈពេលរហូតដល់ដល់ ៨០ លានឆ្នាំ
រូបភាពជួរភ្នំហិមពាន (Himalayas)
ភ្នំកើតឡើងដោយបំណាក់ស្រុត- ភ្នំកើតឡើងដោយបំណាកស្រុតនៅពេលដែល ផ្លាក់ពីររំកិលជ្រួសគ្នា វាបានធ្វើឱ្យមានការរញ្ជួយដី ហើយធ្វើឱ្យតំបន់ខ្លះស្រុតចុះក្រោម ហើយតំបន់ខ្លះងើបឡើងលើ។
ភ្នំកើតឡើងសកម្មភាពភ្លើងភ្នំ - ភ្នំដែលបណ្តាលមកពីសកម្មភាពភ្នំភ្លើងដែលកើតឡើងនៅពេលម៉ាកម៉ាដែលជាថ្មរលាយផ្ទុះឡើងមកលើផ្ទៃផែនដី ហើយវាចុះត្រជាក់ក្លាយជាថ្មរឹងបង្កើតបានជាភ្នំ។សកម្មភាពភ្នំភ្លើងនេះបន្តកើតឡើងរហូតទាល់សកម្មភាពម៉ាកម៉ាអស់ជីវិត ហើយកំពស់នៃភ្នំក៏អាស្រ័យលើបរិមាណនៃម៉ាកម៉ានេះដែរ។ ឧទាហរណ៏នៃភ្នំដែលកើតឡើងដោយសារសកម្មភាពភ្នំភ្លើងរួមមានភ្នំហ្វូជីនៅប្រទេសជប៉ុន និងភ្នំម៉ូណាឡៅ (Mount Mauna Loa) នៅហាវ៉ៃ។
0 comments:
Post a Comment