- ដើម្បីស្វែងយល់ពីរបៀបនៃកម្លាំងខុសគ្នានៃវត្ថុមួយនៅពេលវាមានរូបរាងខុសគ្នា។
- សៀវភៅ ២ ក្បាល មានកម្រាស់ស្មើគ្នា
- បន្ទាត់
- ក្រដាសកូពី ១ សន្លឹក
- ខ្មៅដៃ ១៥ ដើម ឬច្រើនជាងនេះ
នីតិវិធីពិសោធន៍
- ដាក់សៀវភៅនៅលើតុដើម្បីឱ្យវាមានចម្ងាយ ១៥ សម ដាច់ពីគ្នា។
- ប្រើសន្លឹកក្រដាសដើម្បីធ្វើជាស្ពានរវាងសៀវភៅទាំងពីរ។ ត្រូវប្រាកដថាចុងនៃក្រដាសស្ថិតនៅលើសៀវភៅនីមួយមានប្រវែងស្មើៗគ្នា។
- ធ្វើតេស្តកម្លាំងនៃស្ពានក្រដាសដោយដាក់ខ្មៅដៃមួយថ្នមៗម្ដងៗមួយនៅចំកណ្តាលក្រដាស (ចន្លោះរវាងសៀវភៅទាំងពីរ) រហូតដល់ក្រដាសធ្លាក់ចុះ។
- យកក្រដាសចេញពីសៀវភៅហើយបត់វាជាពាក់កណ្តាលដោយដាក់ចុងខ្លីជាមួយគ្នា។ បត់ក្រដាសម្តងទៀតក្នុងទិសដៅតែមួយ។
- លាតក្រដាសមកវីញ ហើយបត់តាមថ្នេរដើម្បីបង្កើតជារាងអក្សរ M។
- ដាក់ក្រដាស់បត់រាងអក្ស M ធ្វើជាស្ពានរវាងសៀវភៅដូចបានបង្ហាញ។ ជាថ្មីម្តងទៀត ត្រូវប្រាកដថាចុងក្រដាស់នៅលើសៀវភៅទាំងពីមានប្រវែងស្មើៗគ្នា។
ហេតុអ្វីបានជាស្ពានក្រដាស់បត់មានកម្លាំងខ្លាំងជាង?
ដោយសារតែទំងន់នៃវត្ថុដែលដាក់នៅលើស្ពានត្រូវបានបែកសាយ។ កំពូលនីមួយៗនៅស្ពានក្រដាស់បត់នេះបានបំបែកទំងន់ឱ្យតូចៗចុះទៅតាមផ្នែកផ្សេងៗនៃក្រដាស់។ កំពូលកាន់តែច្រើន ធ្វើឱ្យទំងន់មានកាន់តែតិចនៅលើស្ពានក្រដាស់បត់។ វិស្វកររចនាប្លង់ស្ពាន ក្នុងទម្រង់បែបនេះ នោះស្ពាននឹងបំបែកទំងន់យានយន្តចុះក្រោមតាមផ្នែកជាច្រើន ហើយអាចទ្រទ្រង់ទំងន់បានកាន់តែច្រើន។
ដោយសាររូបរាងនៃវត្ថុមួយមានឥទ្ធិពលលើកម្លាំងរបស់វា វិស្វករសំណង់ត្រូវពិចារណាថាតើរូបរាងបែបណាត្រូវប្រើក្នុងការរចនារសំណង់ដែលអាចទប់ទល់នឹងកម្លាំងចំហៀង (lateral force) ដែលជាកម្លាំងដែលមកពីចំហៀងនៃសំណង់ ដូចជាខ្យល់ជាដើម និងកម្លាំងបញ្ឈរ (vertical force)។ កម្លាំងបញ្ឈរគឺជាកម្លាំងទំនាញផែនដី (កម្លាំងទាញវត្ថុចុះក្រោម)។ ទម្ងន់គឺជារង្វាស់នៃកម្លាំងទំនាញលើវត្ថុមួយ។ វត្ថុមួយកាន់តែធ្ងន់ ធ្វើឱ្យវាមានកម្លាំងទំនាញចុះកាន់តែខ្លាំង។
ខាងក្រោមជារូបភាពស្ពានកំពង់ក្ដីដែលមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៦ (ចម្ងាយប្រមាណ ៦០គ.ម ពីក្រុងសៀមរាប) នៅខាងលិចឆៀងខាងជើងផ្សារកំពង់ក្តីប្រហែល៥០ម៉ែត្រ ក្នុងឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ ជាស្ពានបុរាណសម័យអង្គរ សាងសង់មានកំពូលរាងដូចអក្សរ M សង់ពីថ្មបាយក្រៀមនិងថ្មភក់ដែលមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង ១៦ម៉ែត្រ កម្ពស់ពីបាតស្ទឹង ១០ម៉ែត្រ និងមានរន្ធត្រដេវ (ប្រឡោះសម្រាប់ចរន្តទឹកឆ្លងកាត់)ចំនួន ២១។
0 comments:
Post a Comment