ភពពុធ (Mercury)
ភពពុធ (Mercury) គឺជាសារធាតុពណ៌ស ទឹកប្រាក់។ ភពពុធ គឺជាភពតូចមួយដែលវិលជុំវិញព្រះអាទិត្យ ជិតជាងភពដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ ក៏ដូចជាមានកំដៅក្ដៅខ្លាំង ផ្ទៃដីនៃភពនេះមានលក្ខណៈក្រហូងក្រហែងដែលមើលទៅស្រដៀងនឹងព្រះច័ន្ទរបស់យើង។- ភពនេះត្រូវបានគេដាក់ឈ្មោះតាមឈ្មោះព្រះ មឺខ្យូរី របស់ចក្រភពរ៉ូម៉ាំង។ មឺខ្យូរីជាព្រះនាំសាររបស់ព្រះដទៃនិងជាព្រះរបស់អ្នកដំណើរនិងអ្នកជំនួញ។ ខ្មែរយើងហៅភពនេះថាភពពុធ។
- ផ្ទៃខាងលើនៃភពពុធមានលក្ខណៈស្រដៀងនឹងព្រះច័ន្ទរបស់យើង។ វាមានផ្ទៃដីក្រហូង ហើយមានថ្មច្រើនគ្របដណ្ដប់ផ្ទៃខាងលើជាមួយនឹងរណ្ដៅជាច្រើន ដោយសារការប៉ះទង្គិចខ្លាំងនៃដុំវត្ថុផ្សេងក្នុងលំហតាំងពីរាប់ពាន់លានឆ្នាំមុន។
- ដោយសារនៅជិតកៀកនឹងព្រះអាទិត្យខ្លាំង សីតុណ្ហភាពពេលថ្ងៃនៅលើភពពុធឡើងកម្តៅខ្លាំងរហូតដល់ ៤០០ អង្សាសេ។
- ទោះយ៉ាងណានៅពេលយប់ ដោយសារគ្មានបរិយាកាសទប់កំដៅសីតុណ្ហភាព វាធ្លាក់ចុះខ្លាំងដល់ - ១៨០ អង្សាសេ។
- ភពពុធមានកម្លាំងទំនាញទាបបំផុត។
- ភពពុធមិនមានបរិយាកាស នេះមានន័យថាគ្មានខ្យល់ ឬអាកាសធាតុត្រូវបរិយាយនោះទេ។
- មិនមានទឹកនៅលើផ្ទៃនៃភពភពពុធទេ ប៉ុន្តែវាអាចទៅរួច ដែលថាមានទឹកនៅខាងក្រោមនៃផ្ទៃរបស់ភពនេះ។
- ដូចគ្នានេះដែរ មិនមានខ្យល់នៅខាងលើទេប៉ុន្តែវាអាចទៅរួចដែលថាមានខ្យល់ត្រូវបានជាប់នៅខាងក្រោមនៃផ្ទៃរបស់ភពនេះ។
- មានយានអវកាសចំនួនពីរត្រូវបានបញ្ជូនទៅសិក្សាអំពីភព ពុធ។ យានដំបូងគឺឈ្មោះ ម៉ារីន័រ ១០ (Mariner 10) នៅឆ្នាំ ១៩៧៥ ។ ម៉ារីន័រ ១០ បានថតរូបភាពបានយ៉ាងជិតនៃភពនេះ ហើយបានរកឃើញថាភពនេះមានដែនម៉ាញេទិច។ យានអវកាសទី ២ គឺឈ្មោះ MESSENGER ។ MESSENGER បានហោះជុំវិញភពនេះនៅចន្លោះឆ្នាំ ២០១១ និង ២០១៥ មុនពេលធ្លាក់ទៅលើផ្ទៃភពនេះ នៅថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០១៥ ។
- សូមចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម
1 comments:
Post a Comment