តើវដ្តនៃទឹកជាអ្វី?

តើវដ្តនៃទឹកជាអ្វី?
វដ្តនៃទឹកគឺជារបៀបដែលទឹកធ្វើចលនាជុំវិញផែនដី។ វាមិនដែលឈប់ហើយមិនមានការចាប់ផ្តើមឬទីបញ្ចប់ទេ។ វាដូចជារង្វង់ដ៏ធំមួយ។ យើងនឹងរៀបរាប់អំពីវាដោយចាប់ផ្តើមពីទឹកនៅលើដី។ ឧទាហរណ៍ទឹកនៅក្នុងមហាសមុទ្រឬក្នុងបឹង។ ទឹកនៅលើផ្ទៃមហាសមុទ្រនឹងហួតដោយសារកំដៅពីព្រះអាទិត្យ។ នៅពេលវាហួតវាប្រែទៅជាទឹកចំហាយហើយឡើងទៅក្នុងបរិយាកាស។ ចំហាយទឹកនេះរួមបញ្ចូលគ្នានោះវានឹងប្រែទៅជាពពក។ ពពកធ្វើដំណើរជុំវិញផែនដីជាមួយនឹងអាកាសធាតុ ហើយនៅពេលដែលពពកពេញទៅដោយទឹកពួកវាក៏ទម្លាក់ទឹកមកផែនដីក្នុងទំរង់ទឹកភ្លៀង។ វាអាចជាភ្លៀង ភ្លៀងព្រិល ឬព្រឹល។ នៅពេលទឹកភ្លៀងធ្លាក់មកដល់ផែនដី វាអាចនឹងហូរចូលទៅក្នុងមហាសមុទ្រ ឬចិញ្ចឹមផ្ការបស់យើងឱ្យមានជីវិត ឬក៏ជាព្រិលនៅលើកំពូលភ្នំ។ ចុងក្រោយទឹកទាំងនេះនឹងហួតហើយចាប់ផ្តើមវដ្តទាំងមូលម្តងទៀត។

តើទឹកចេញពីផែនដីក្លាយចំហាយទឹកនៅក្នុងបរិយាកាសដោយរបៀបណា?

មានវិធី ៣ យ៉ាងដែលទឹកលើផែនដីប្រែជាចំហាយទឹក៖

  • រំហួត - នេះគឺជាដំណើរការសំខាន់ជាងគេដែលទឹកចេញពីផែនដីទៅចំហាយទឹកនៅក្នុងបរិយាកាស។ ប្រហែល ៩០ ភាគរយនៃចំហាយទឹកនៅក្នុងបរិយាកាសបានមកពីរំហួត។ រំហួតកើតឡើងតែនៅលើផ្ទៃទឹកប៉ុណ្ណោះ។ វាត្រូវការកំដៅព្រះអាទីត្យដើម្បីធ្វើការរំហួត។ ទឹកដែលមានកម្ដៅងាយនឹងជាងទឹកត្រជាក់។ ព្រះអាទិត្យផ្តល់កម្ដៅយ៉ាងច្រើនសម្រាប់រំហួតនៅក្នុងវដ្តនៃទឹកចេញពីផ្ទៃមហាសមុទ្រ ទន្លេ បឹងបួរផ្សេងៗ។
  • កំណក- កើតចេញពីចំហាយទឹកនៃទឹកកក ឬក៏ព្រឹល នៅពេលដែលវាត្រូវកម្ដៅព្រះអាទិត្យ និងខ្យល់ ទឹកកកឬព្រិលមួយចំនួនក្លាយចំហាយទឹក ដោយផ្ទាល់តែម្ដង។ 
  • ការបំភាយ - ការបំភាយគឺកើតឡើងនៅពេលឬសនៃរុក្ខជាតិបានស្រូបយកជាតិទឹក ហើយបញ្ចេញជាតិទឹកទៅលើស្លឹករបស់វា ដែលបន្ទាប់មកហួតទៅជាចំហាយទឹក។ រុក្ខជាតិនឹងបញ្ចេញទឹកកាន់តែច្រើននៅពេលកាន់តែធំ។ ប្រហែល ១០ ភាគរយនៃចំហាយទឹកនៅក្នុងបរិយាកាសត្រូវបានគេប៉ាន់ស្មានថាមកពីដំណើរការនៃការបំភាយនេះ។

ការធ្លាក់នៃទឹកភ្លៀង

ទឹកភ្លៀងកើតឡើងនៅពេល ទឹកធ្លាក់ពីបរិយាកាសត្រឡប់មកផែនដីវិញ។ នៅពេលគ្រាប់ព្រិលឬល្អងទឹកដែលកើតមកពីចំហាយទឹកនោះ បានប្រមូលផ្ដុំបានចំនួនគ្រប់គ្រាន់ វានឹងធ្លាក់មកលើដីវិញ ដោយអាស្រ័យលើអាកាសធាតុតាមតំបន់ ទឹកនេះធ្លាក់មកក្នុងទម្រង់ជា ទឹកភ្លៀង ព្រិល ឬភ្លៀងទឹកកក។ 
Image result for water cycle gif

0 comments:

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers