ភពព្រហស្បតិ៍ (Jupiter)

ភពព្រហស្បតិ៍ (Jupiter)
ភពព្រហស្បតិ៍ (Jupiter) គឺជាភពធំបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ វាជាភពគួរឱ្យចាប់អារម្មណ៍ដោយសារ 'ចំណុចក្រហម' និងព្យុះឧស្ម័នដ៏ខ្លាំងរបស់វា ផងដែរនោះវាមានព្រះច័ន្ទច្រើន ជាភពរណបរបស់វា។ ភពព្រហស្បតិ៍ក៏មានរង្វង់មួយចំនួនស្រដៀងនឹងភពសៅរ៍ (Saturn) ដែរតែមិនសូវច្បាស់ទេ។
  • នៅក្នុងទេវកថារបស់ជនជាតិ រ៉ូម៉ាំង ជូភីទ័រ (Jupiter) គឺជាស្តេចនៃព្រះនិងជាព្រះនៃមេឃ។ ខ្មែយើងហៅភពនេះថាជា "ភពព្រហស្បតិ៍៉"។
  • ភពព្រហស្បតិ៍គឺជាភពធំបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ វាធំជាងផែនដីរហូត ១៣០០ ដង។
  • ភពព្រហស្បតិ៍មានចម្ងាយប្រហែល ៧៧៨ លានគីឡូម៉ែត្រពីព្រះអាទិត្យរបស់យើង។
  • ពន្លឺព្រះអាទិត្យចំណាយពេលប្រហែល ៤៣.៦៣ (ជាង៦៣) នាទីដើម្បីទៅដល់ភពព្រហស្បតិ៍។
  • ភពព្រហស្បតិ៍វិលលឿនគឺប្រហែល១០ ម៉ោងក្ន្មុងមួយថ្ងៃនៃម៉ោងផែនដី  ប៉ុន្តែត្រូវចំណាយពេលប្រហែល ១២ ឆ្នាំនៃឆ្នាំផែនដីដើម្បីវិលមួយជុំគន្លងព្រះអាទិត្យ។
  • ភពព្រហស្បតិ៍ មានពពកក្រាស់ពណ៌ចម្រុះ ដែលជាឧស្ម័នពុលខ្លាំងនៅជុំវិញ។ ការវិលយ៉ាងលឿននៃភពនេះបង្កើតបានជាវ័ណ្ឌព័ទ្ធ​ជុំ​វិញភពនេះ។ នៅចំកណ្តាលភពព្រហស្បតិ៍គឺជាស្នូលថ្មមានទំហំធំជាងផែនដីបន្តិចប៉ុន្តែមានទំងន់ធ្ងន់ជាងប្រហែល ២០ ដង។
  • ព័ទ្ធជុំវិញស្នូលនេះគឺជាមហាសមុទ្រនៃអ៊ីដ្រូសែនរាវដែលមានជម្រៅប្រហែល ១០០០ គីឡូម៉ែត្រ។
  • ភពព្រហស្បតិ៍មានព្យុះជាច្រើនកំពុងបោកបក់មកលើផ្ទៃ ជាពិសេសនៅចំណុចក្រហមធំដែលជាខ្យល់ព្យុះធំជាងគេបង្អស់នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង។ វាបានបោកបក់អស់រយៈពេលជាងបីរយឆ្នាំមកហើយ។
  • ភពព្រហស្បតិ៍មានដែនម៉ាញេទិចខ្លាំង។ បើអ្នកថ្លឹងទម្ងន់លើភពនេះ អ្នកនឹងមានទម្ងន់ធ្ងន់ជាង ២ ដងកន្លះ បើធៀបនៅលើផែនដី។
  • ភពព្រហស្បតិ៍មានព្រះច័ន្ទច្រើនជា ៧៥ ដែលជាភពរណប។ ព្រះចន្ទទាំងបួននេះសុទ្ធតែធំជាងភពភ្លុយតូ (Pluto)។
  • ក្នុងឆ្នាំ ១៩៧៣ យានអវកាស Pioneer 10 បានហោះទៅភពព្រហស្បតិ៍ហើយបានថតរូបភាពដំបូងបំផុតមកភពផែនដី។ បន្ទាប់ពីយាននេះ មានយានមួយចំនួនទៀតដូចជា Voyager 1 និង Voyager 2 ដែលបានថតរូបភាពព្រះច័ន្ធនៃភពព្រហស្បតិ៍ជាលើកដំបូង។ យានអវកាសតែមួយគត់ដែលធ្វើដំណើរទៅកាន់តារាវិថីភពព្រហស្បតិ៍គឺឈ្មោះ កាលីលេ (យកឈ្មោះតាមអ្នកប្រាជ្ញ កាលីលេ) នៅឆ្នាំ ១៩៩៥ ។
Drawing of the Galileo mission to Jupiter
បេសកកម្ម យានកាលីលេ ទៅកាន់ភពព្រហស្បតិ៍។
គំនូរនៃយាននៅជិតព្រះច័ន្ទឈ្មោះ Io។
ឯកសារពិគ្រោះ៖
  1. NASA Science (2019) retrieved from https://solarsystem.nasa.gov/planets/jupiter/overview/
  2. Duckster (2019) retrieved from https://www.ducksters.com/science/jupiter.php
  3. Sciencekids (2019) retrieved from http://www.sciencekids.co.nz/sciencefacts/planets/jupiter.html
  4. ក្រសួងអប់រំ (២០១៥) ផែនដីវិទ្យាថ្នាក់ទី៧ មេរៀនទី៤ ភពសំខាន់ៗ


1 comments:

Chanthouen Pich said...

បើលោកអ្នកបានអាន ហើយសង្កេតឃើញកំហុសណាមួយ សូមជួយផ្ដល់យោបល់ផងដើម្បីឱ្យខ្ញុំបាទបានកែតម្រូវ។ ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជារបស់យើង។

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers