ភពព្រះអង្គារ (Mar)
ភពអង្គារ ឬ “ភពក្រហម” ហើយផ្ទៃខាងលើរបស់វាមានធូលីដី មានថ្ម និងបរិយាកាសស្តើង។ វាស្ថានភាពស្ងប់ស្ងាត់ហើយនៅជិតនឹងភពផែនដី នេះធ្វើឱ្យវាក្លាយជាទិសដៅចំបងបំផុតសម្រាប់ការរុករកនាពេលអនាគត។
|
- ភពអង្គារ (Mars) គឺជាភពមួយដែលងាយស្រួលបំផុតក្នុងការសិក្សាពីផែនដី។ វាពិតជាជិតនឹងផែនដីហើយឆ្ងាយពីព្រះអាទិត្យដូច្នេះវាងាយស្រួលមើលនៅលើមេឃពេលយប់។ យានអវកាស Mariner 4 គឺជាយានអវកាសដំបូងបង្អស់ដែលបានថតរូបភាពជិតបំផុតនៃភពអង្គារនៅឆ្នាំ ១៩៦៥ ។ យាន Viking 1 យានViking 2 និង យានPathfinder បានចុះចតនៅលើផ្ទៃភពព្រះអង្គារហើយបានបញ្ជូនរូបភាពមកអោយយើងវិញ។ ពួកវាក៏បានវិភាគលើដីរបស់ភពអង្គារ (Mars) នេះ។
|
- ម៉ាស៍ (Mars) គឺឈ្មោះព្រះនៃសង្រ្គាមរបស់ជនជាតិរ៉ូម៉ាំង។ ខ្មែរយើងហៅឈ្មោះភពនេះថាភពអង្គារ។
- ភពអង្គារធ្វើដំណើរជុំវិញព្រះអាទិត្យរបស់យើង។ ភពអង្គារគឺជាភពទីបួនចេញពីព្រះអាទិត្យ និងមានចម្ងាយជាមធ្យមប្រហែល 228 លានគីឡូម៉ែត្រ ពីព្រះអាទិត្យ ។
- ភពអង្គារត្រូវបានគេដាក់ឈ្មោះក្រៅថា "ភពក្រហម" ពីព្រោះវាត្រូវបានគ្របដណ្ដប់ដោយធូលីពណ៌ដូចដែកច្រែះ។ សូម្បីតែបរិយាកាសក៏មានពណ៌ក្រហមផ្កាឈូកដោយសារភាគល្អិតតូចៗនៃធូលីដែលហោះឡើងពីផ្ទៃនៃភពនេះ។
- ភពអង្គារធ្លាប់ជួបព្យុះធូលីធំៗជាច្រើនលើក ដែលបណ្ដាលឱ្យផ្ទៃខាងលើរបស់វាមានការប្រែប្រួល។
- ភពអង្គារមានភ្នំភ្លើងធំៗជាច្រើន ហើយវាជាផ្ទះរបស់ភ្នំភ្លើង អូលីមភូស (Olympus Mons) ដែលជាភ្នំភ្លើងធំជាងគេនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង វាមានកម្ពស់ ២១ គីឡូម៉ែត្រ និងមានចម្ងាយ ៦០០ គីឡូម៉ែត្រឆ្លងកាត់ផ្ទៃបាត។
- ភពអង្គារមានបរិយាកាសស្ដើងខ្លាំងដែលផ្សំដោយឧស្ម័នកាបូនឌីអុកស៊ីតភាគច្រើន។ បរិយាកាសស្ដើងនេះមិនអាចទប់កំដៅព្រះអាទិត្យបានទេដូចគ្នានឹងភពសុក្រ (Venus)ដែរ ដូច្នេះភពនេះគឺត្រជាក់ណាស់។
- សីតុណ្ហភាពមានចាប់ពី -១២០ អង្សាសេនៅពេលយប់នៅរដូវរងារនិង ២៥ អង្សាសេនៅរដូវក្តៅ។
- ភពអង្គារមានស្នាមរលក វាលទំនាបនិងរណ្ដៅជាច្រើននៅលើផ្ទៃដែលអាចបណ្តាលមកពីសំណឹកទឹកកាលពីអតីតកាល។
- ពន្លឺព្រះអាទិត្យចំណាយពេល ប្រមាណ ១៣.៦៣ (ជាង១៣ នាទី) ដើម្បីទៅដល់ភពអង្គារ។
- ប៉ូលទឹកកកកាបូនឌីអុកស៊ីតកក (ទឹកកកស្ងួត) ដែលស្ថិតនៅលើស្រទាប់ទឹកកក។
- សូមចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម
- Duckster (2019) retrieved from https://www.ducksters.com/science/mars.php
- NASA Science (2019) retrieved from https://solarsystem.nasa.gov/planets/mars/overview/
- Science Kid (2019) retrieved from http://www.sciencekids.co.nz/sciencefacts/planets/mars.html
- ក្រសួងអប់រំ (២០១៥) ផែនដីវិទ្យាថ្នាក់ទី៧ មេរៀនទី៥ ភពសំខាន់ៗ
1 comments:
បើលោកអ្នកបានអាន ហើយសង្កេតឃើញកំហុសណាមួយ សូមជួយផ្ដល់យោបល់ផងដើម្បីឱ្យខ្ញុំបាទបានកែតម្រូវ។ ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជារបស់យើង។
Post a Comment