តើខ្យល់គឺជាអ្វី?
ប្រភពរូបភាព៖ Jet Propulsion Laboratory
ខ្យល់គឺជាវត្ថុអាថ៌កំបាំងខ្លះ។ យើងមិនអាចមើលឃើញវាទេប៉ុន្តែយើងអាចដឹងតាមអារម្មណ៍។ ដូច្នេះតើខ្យល់គឺជាអ្វី?
ខ្យល់គឺជាចលនានៃបរិមាណដ៏ច្រើននៃឧស្ម័នក្នុងបរិយាកាស។ ទោះបីជាយើងមិនអាចមើលឃើញខ្យល់ក៏ដោយ យើងដឹងថាវាជាឧស្ម័នផ្សេងៗក្នុងបរិយាកាសដែលភាគច្រើនជាអាសូតនិងអុកស៊ីសែន។ នៅពេលឧស្ម័នទាំងនេះផ្លាស់ទីក្នុងទិសដៅណាមួយយើងហៅថាខ្យល់នេះឯង។
តើខ្យល់បក់ ឬផ្លាស់ទីដោយសារអ្វី?
ខ្យល់បក់ឬផ្លាស់ទីដោយសារសម្ពាធខុសគ្នានៅក្នុងបរិយាកាសផែនដី។ ឧស្ម័នធ្វើការផ្លាស់ប្ដូរពីកន្លែងក្ដៅជាទូទៅនៅខាងក្រោម ហៅទៅខាងលើហើយជាកន្លែងត្រជាក់។ យើងគួរដឹងថាស្រទាប់បរិយកាសខាងលើគឺក្រាស់និងត្រជាក់ខ្លាំង ហើយដោយហេតុនេះហើយ វាទប់ខ្យល់នៅស្រទាប់ខាងក្រោមបានត្រឹមតែហោះទៅដល់បាតនៃស្រទាប់បរិយាសកាសខាងលើ ដូច្នេះហើយខ្យល់នៅស្រទាប់ខាងក្រោមបានធ្វើការផ្លាស់ទីពីតំបន់ក្ដៅទៅតំបន់ត្រជាក់ប៉ុណ្ណោះ។ សម្ពាធខ្យល់ ឬសីតុណ្ហភាពតំបន់ខុសគ្នាកាន់តែខ្លាំង ល្បឿនខ្យល់បក់ក៏កាន់តែខ្លាំង។ បាតុភូតនេះប្រៀបដូចជានៅពេលចូលទៅក្នុងឡានដែលនៅចតហាលក្ដៅយូរ ហើយនៅពេលអ្នកគ្រាន់តែបើកទ្វាឡានភ្លាម អ្នកមានអារម្មណ៍ថាខ្យល់ក្ដៅស្ទុះចេញយ៉ាងលឿនពីក្នុងឡាន។ កត្តាមួយទៀតដែលធ្វើឱ្យខ្យល់ផ្លាស់ទីដែរនោះគឺរវង្វិលខ្ញាល់ជុំវិញអ័ក្សខ្លួនឯងរបស់ផែនដី។ នេះត្រូវបានគេហៅថាឥទ្ធិពល កូរីយ៉ូលីស (Coriolis)។
តើគេបែងចែកខ្យល់ជាពីរប្រភេទ?
ខ្យល់សកល
ផែនដីមានលំនាំខ្យល់ថេរជាទៀតទាត់តាមរដូវ។ ខ្យល់សកលកើតឡើងដោយសាររង្វិលខ្ញាល់នៃផែនដី (ឥទ្ធិពលកូរីយ៉ូលីស) និង ភាពខុសគ្នានៃសីតុណ្ហភាពរវាងអេក្វាទ័រ និងតំបន់ប៉ូល។ ខ្យល់ទាំងនេះច្រើនតែធ្វើការផ្លាស់ប្ដូរគ្នា ខ្យល់មកពីទិសខាងកើត (Easterlies) និងខ្យល់មកពីទិសខាងលិច (Westerlies)។
ខ្យល់ក្នុងតំបន់
ខ្យល់ខ្លះត្រូវបានបង្កើតឡើងដោយការផ្លាស់ប្តូរសម្ពាធខ្យល់និងសីតុណ្ហភាពក្នុងតំបន់ប៉ុណ្ណោះ។ ខ្យល់ទាំងនេះអាចផ្លាស់ប្តូរទិសដៅនៅពេលលក្ខខណ្ឌផ្លាស់ប្តូរក្នុងមួយថ្ងៃ។
ឧទាហរណ៍ ខ្យល់ដែលបក់បោកលើឆ្នេរសមុទ្រ។ នៅពេលថ្ងៃ ដីឡើងកំដៅលឿនជាងមហាសមុទ្រ។ នេះបណ្តាលឱ្យមាន "ខ្យល់សមុទ្រត្រសៀក" ដែលបក់ចេញពីមហាសមុទ្រចូលទៅក្នុងតំបន់ដី។ នៅពេលយប់ តំបន់ដីនឹងចុះចត្រជាក់លឿនជាងមហាសមុទ្រ ដូច្នេះខ្យល់ត្រជាក់នៅតំបន់ដីហូរប្ដូរឆ្លាស់គ្នាជាមួយខ្យល់មកពីសមុទ្រដែលក្ដៅអុនៗ។ ទំរង់ដីដូចជាភ្នំ ជ្រលង បឹង និង វាលខ្សាច់ក៏អាចជះឥទ្ធិពលដល់ស្ថានភាពខ្យល់ក្នុងតំបន់ផងដែរ។
Subscribe to:
Posts (Atom)
ផែនដីវិទ្យា
- ភពនៃប្រព័ន្ធព្រះអាទិត្យ
- ព្រះអាទិត្យ (The Sun)
- ភពពុធ (Mercury)
- ភពសុក្រ (Venus)
- ភពផែនដី (Earth)
- ភពអង្គារ (Mar)
- ភពព្រហស្បតិ៍ (Jupiter)
- ភពសៅរ៍ (Saturn)
- ណិបទូន (Neptune)
- អ៊ុយរ៉ានុស (Uranus)
- ភពភ្លុយតូ (Pluto)
- តើភ្នំជាអ្វី?
- តើដីគឺជាអ្វី?
- ភ្នំភ្លើង
- តើថ្មគឺជាអ្វី?
- ផ្ទៃដីរសាត់
- តើទំនាញគឺជាអ្វី?
- រន្ទះ ឬផ្លេកបន្ទោរ និង ផ្គរលាន់
- តើខ្យល់គឺជាអ្វី?
- ពពក
- តើវដ្តនៃទឹកជាអ្វី?
- អាកាសធាតុដែលគ្រោះថ្នាក់
- បរិយាកាសផែនដី
- ផ្កាយព្រះគ្រោះ និងអាចម៍ផ្កាយ
- ថ្ងៃយប់ និង ឆ្នាំ
- ប្រតិទិន
- ការពិតអំពីព្រះច័ន្ទ
- ហេតុអ្វីបានជាមានរដូវកើតឡើងនៅលើផែនដី?
- កាឡាក់ស៊ី (Galaxy)
- ផ្កាយរណប (satellite)
- ផ្កាយដុះកន្ទុយ (Comet)
- ការពិតនៃផ្កាយ
Ipsum
Please note:
Delete this widget in your dashboard. This is just a widget example.
0 comments:
Post a Comment