ផ្កាយរណប (satellite)


តោះយើងឈ្វេងយល់ពីប្រភេទផ្សេងៗនៃផ្កាយរណប និងគន្លងតារាវិថីផ្សេងៗនិងអំពីផ្កាយរណបដំបូងគេដែលបានបញ្ជូនទៅក្នុងលំហ ព្រមទាំងល្បឿនធ្វើដំណើររបស់ផ្កាយរណប។ ចូរអាននិងរីករាយនឹងការពិតដ៏គួរឱ្យចាប់អារម្មណ៍ជាច្រើនអំពីផ្កាយរណប ដែលមនុស្សជាតិយើងបានផលិត។
  • ផ្កាយរណប (satellite) គឺជាអង្គសិប្បនិម្មិត ឬយើងអាចនិយាយថាវាយានមួយបង្កើតដោយមនុស្ស។ វាត្រូវបានគេបាញ់បង្ហោះទៅនៅក្នុងគន្លងអវកាសដើម្បីស្វែងរកព័ត៌មាន និងបញ្ជូនព័ត៌មានត្រឡប់មកផែនដីវិញ។ 
  • ផ្កាយរណបត្រូវបានផលិតដោយមនុស្ស វាមិនកើតឡើងធម្មជាតិនោះទេ។ វាខុសពីភពរណបដែលកើតឡើងដោយធម្មជាតិ ឧទាហរណ៍ដូចជាព្រះច័ន្ទគឺជាភពរណបមួយរបស់ផែនដី ហើយវាធ្វើដំណើរវិលជុំវិញផែនដី ហើយផែនដីរបស់យើងក៏ជាភពរណបរបស់ព្រះអាទិត្យផងដែរដោយសារផែនដីរបស់យើងធ្វើដំណើរវិលជុំវិញព្រះអាទិត្យ។
  • គេបាញបង្ហោះផ្កាយរណបដោយប្រើកាំជ្រួចរ៉ុកកែត ចូលទៅក្នុងអវកាសដើម្បីឱ្យទៅដល់គន្លងរបស់វាដែលមិនស្ថិតនៅក្នុងដែនទំនាញនៃភពណាមួយ។
  • នៅខែតុលាឆ្នាំ ១៩៥៧ សហភាពសូវៀតបានបាញ់បង្ហោះផ្កាយរណប ស្ពូតនីក១ (Sputnik 1) ដែលជាផ្កាយរណបដំបូងបង្អស់របស់ពិភពលោកដែលត្រូវបានបញ្ជូនទៅក្នុងគន្លងអវកាស។
  • ព្រឹត្តិការណ៍នេះនាំឱ្យមានការចាប់ផ្តើមនៃ 'ការប្រណាំងប្រជែងផ្នែកអវកាស' រវាងសហភាពសូវៀតនិងសហរដ្ឋអាមេរិកដែលបានបន្តអស់រយៈពេលជាច្រើនឆ្នាំ។
  • មួយខែក្រោយមក ផ្កាយរណប ស្ពូតនីក២ (Sputnik 2) ត្រូវបានដាក់ឱ្យដំណើរការនៅខែវិច្ឆិកាឆ្នាំ ១៩៥៧ ដោយបានដឹកសត្វមានជីវិតដំបូងចូលទៅក្នុងគន្លងអវកាស។ នោះគឺសត្វឆ្កែឈ្មោះ Laika ។ 
  • ត្រឹមតែ ៣ ខែបន្ទាប់ពីសហភាពសូវៀតបានបាញ់បាញ់បង្ហោះផ្កាយរណបប្រកបដោយជោគជ័យដំបូង សហរដ្ឋអាមេរិកបានបាញ់បង្ហោះផ្កាយរណបដំបូងរបស់ខ្លួន ដែលមានឈ្មោះថាអ៊ិចឆ៍ផ្លរ័រ១ (Explorer 1) នៅខែមករាឆ្នាំ ១៩៥៨ ។
Animation of spacecraft orbiting Earth

ការបញ្ជូនព័ត៌មានចុងក្រោយរបស់ Explorer 1 ត្រូវបានទទួលនៅថ្ងៃទី ២១ ខែឧសភាឆ្នាំ ១៩៥៨។ ផ្កាយរណបនេះបានចូលក្នុងបរិយាកាសផែនដីវិញហើយបានឆេះនៅថ្ងៃទី ៣១ ខែមីនាឆ្នាំ ១៩៧០ បន្ទាប់ពីធ្វើដំណើរបាន ៥៨ ៣៧៦ ជុំនៃគន្លងតារាវិថី។ ប្រភព៖ NASA Science: Solar System Exploration
  • ចាប់តាំងពីផ្កាយរណបដំបូងត្រូវបានបាញ់បង្ហោះនៅឆ្នាំ ១៩៥៧ ផ្កាយរណបជាង ៦.៥០០ ត្រូវបានបញ្ជូនទៅក្នុងតារាវិថី គិតត្រឹមខែតុលាឆ្នាំ ២០១០។ ក្នុងនោះ ផ្កាយរណបចំនួនប្រមាណ ៣.៦០០ កំពុងតែស្ថិតនៅគន្លងតារាវិថីនៅឡើយ ប៉ុន្តែមានតែចំនួន ១០០០ គ្រឿងប៉ុណ្ណោះនៅតែកំពុងធ្វើប្រតិបត្តិការ ហើយ ចំនួនផ្សេងទៀតបានអស់ជីវិតប្រតិបត្តិការ ហើយក្លាយជាវត្ថុបំណែកអវកាស។
  • ស្ថានីយ៍អវកាសអន្តរជាតិ ( International Space Station -ISS) ក៏ជាផ្កាយរណបមួយផងដែរ ប៉ុន្តែវាមានទំហំធំជាងគេ ហើយនិងកំពុងតែធ្វើដំណើរក្នុងតារាវិថី វិលជុំវិញផែនដី។ 
  • ផ្កាយរណបត្រូវបានបង្កើតនិងប្រើគ្នុងគោលបំណងផ្សេងៗគ្នាទៅគោលបំណងស្រាវជ្រាវអវកាស។ 
  • ផ្កាយរណបភូមិសាស្ត្រ (Geostationary satellite) ធ្វើដំណើរវិលជុំវិញផែនដីពីទិសខាងលិចទៅទិសខាងកើតតាមអ័ក្សអេក្វាទ័រ។ វាធ្វើចលនាក្នុងទិសដៅនិងល្បឿនដូចគ្នានឹងផែនដីរបស់យើងដែរ ដូច្នេះបើមើលពីផែនដីទៅផ្កាយរណបទាំងនេះហាក់ដូចជាមិនមានចលនាទេ។
  • ផ្កាយរណបប៉ូល (Polar-orbiting satellite) - ធ្វើដំណើរវិលជុំវិញផែនដីតាមទិសដៅពីជើងទៅត្បូង គឺពីប៉ូលមួយទៅប៉ូលមួយទៀតនៃផែនដី ដូច្នេះនៅពេលដែលផែនដីវិលខ្ញាល់នៅខាងក្រោមផ្កាយរណបទាំងនេះ ពួកវាបានស្កេន ឬធ្វើការចាប់យករូបភាពម្ដងមួយផ្ទាំងនៃផែនដីទាំងមូល។
  • គន្លងតារាវិថីទាបនៃផែនដី (Low Earth Orbit-LEO) គឺជាគន្លងតារាវិថីនៅរយៈកំពស់ទាបពីផែនដី ហើយបច្ចុប្បន្ន មានផ្កាយរណបប្រហែលជា ៥០០ កំពុងស្ថិតនៅ និងធ្វើប្រតិបត្តិការ។ កន្លងតារាវិថីទាបនេះមានកម្ពស់ចម្ងាយជាង ២០០០ គីឡូម៉ែត្រពីលើផែនដី។​
  • គន្លងតារាវិថីមធ្យម នៃផែន (Medium Earth Orbit-MEO) មានចម្ងាយខ្ពស់ជាង LEO ប៉ុន្តែនៅតែស្ថិតនៅក្រោមរយៈកំពស់នៃផ្កាយរណបភូមិសាស្ត្រ (Geostationary satellite)ដែលមានកម្ពស់ចម្ងាយ ៣៥.៧៨៦ គីឡូម៉ែត្រ។ បច្ចុប្បន្នមានផ្កាយរណបចំនួន ៥០ កំពុងស្ថិតនៅ និងធ្វើប្រតិបត្តិការក្នុងគន្លងតារាវិថីមធ្យម។
  • គន្លងតារាវិថីខ្ពស់នៃផែនដី (High Earth Orbit-HEO) គឺជាគន្លងណាមួយដែលខ្ពស់ជាងគន្លងតារាវិថីនៃផ្កាយរពភូមិសាស្ត្រ ពោលគឺវាមានរយៈកំពស់ខ្ពស់ជាង ៣៥.៧៨៦ គីឡូម៉ែត្រ។ ហើយបច្ចុប្បន្ន ផ្កាយរណបចំនួនជាង ៤០០ ។កំពុងស្ថិតនៅ និងធ្វើប្រតិបត្តិការនៅក្នុងគន្លងនេះ។ 
  • សមាសធាតុសំខាន់ពីររបស់ផ្កាយរណបនោះគឺ អង់តែន ប្រើដើម្បីបញ្ជូននិងទទួលព័ត៌មាន ហើយនិងប្រភពថាមពលដូចជាបន្ទះសូឡា ឬថ្ម។ 
  • ល្បឿនដែលផ្កាយរណបត្រូវតែធ្វើដំណើរ​ ដើម្បីស្ថិតនៅក្នុងអវកាស គេហៅថាល្បឿនវិល។ ជាធម្មតាវាត្រូវការលើសពី ២៨.២០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
  • បំណែកទីអវកាសអាចជារបស់ណាមួយ គិតចាប់ពីផ្កាយរណបខូច ដល់បំណែកបំណែកធម្មជាតិ។ ចាប់តាំងពីឆ្នាំ ១៩៥៧ មក បណ្តាញឃ្លាំមើលលំហអវកាស  (Space Surveillance Network-SSN) បានរកឃើញវត្ថុបំណែកអវកាសច្រើនជាង ២៦.០០០ ដែលមានទំហំចាប់ពី ១០ សង់ទីម៉ែត្រ ឡើងទៅ។ 
  • នៅពេលដែលផ្កាយរណបមានចំនួនកាន់តែច្រើន ឱកាសនៃការប៉ះទង្គិចគ្នាក៏មានកាន់តែច្រើន។ ក្នុងឆ្នាំ ២០០៩ ផ្កាយរណបទំនាក់ទំនងពីរ - អាមេរិកមួយនិងរុស្ស៊ីម្នាក់បានបុកគ្នានៅទីអវកាស។

0 comments:

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers