កាឡាក់ស៊ី (Galaxy)

ពេលយប់មេឃស្រលះល្អ បើអ្នកមើលទៅលើមេឃនោះ អ្នកនឹងអាចមើលឃើញតារារាប់រយ។ បើយើងប្រើកែវយឹត ឬតេលេទស្សន៍ នោះយើងនឹងមើលឃើញតារារាប់ពាន់ថែមទៀត។ តារាស្ទើរតែទាំងអស់ដែលអ្នកអាចមើលឃើញ រាប់ទាំងព្រះអាទិត្យផងគឺជាផ្នែកមួយដ៏ធំនៃប្រព័ន្ធតារាដែលគេហៅថា កាឡាក់ស៊ីមីលគីវ៉េ។

  • កាឡាក់ស៊ីគឺជាក្រុមផ្កាយនិងអង្គអវកាសផ្សេងទៀតដែលនៅភ្ជាប់ជាមួយគ្នាដោយកម្លាំងទំនាញ។ ក្រុមផ្កាយទាំងនេះមានទំនោរធ្វើដំណើវិលជុំវិញនៃអង្គមួយដែលមានកម្លាំងទំនាញខ្ពស់ ឧទាហរណ៍ក្រុមភពនានាធ្វើដំណើរវិលជុំវិញព្រះអាទិត្យក្នុងប្រព័ន្ធព្រះអាទិត្យ។ កាឡាក់ស៊ីមានទំហំធំហើយអាចមានផ្កាយរាប់ពាន់លាន។
  • ទៅតាមទំហំដូចកាឡាក់ស៊ី ជាទូទៅពួកវាត្រូវបានរាយប៉ាយនៅតំបន់ដ៏ធំ ៗ នៃលំហអវកាស។ មានចង្កោមកាឡាក់ស៊ីជាច្រើនទៀតដែលត្រូវបានរាយប៉ាយនៅលំហអវកាស ។ អ្នកវិទ្យាសាស្ត្រគិតថាមានកាឡាក់ស៊ីជាង ១០០ ពាន់លាន។ សកលលោកពិតជាធំធេងណាស់!
  • កាឡាក់ស៊ីដែលយើងរស់នៅហៅថាមីលគីវ៉េ (Milky Way)។ មីលគីវ៉េ ជាផ្នែកមួយនៃចង្កោមកាឡាក់ស៊ីប្រហែល ៣.០០០ ដែលហៅថាក្រុមក្នុងតំបន់។ កាឡាក់ស៊ីមីលគីវ៉េគឺជាកាឡាក់ស៊ីដែលមានរាងមូលហើយត្រូវបានគេប៉ាន់ស្មានថាមានផ្កាយប្រមាណជា ៣០០ ពាន់លាន។
  • ផ្អែកទៅលើរូបរាងរបស់វា តារាវិទូបានកំណត់ប្រភេទនៃកាឡាក់ស៊ី រួមមានកាឡាក់ស៊ីរាងគូទខ្យង (spiral galaxies)  កាឡាក់ស៊ីរាងពងក្រពើ (elliptical galaxies), កាឡាក់ស៊ីរាងជាកញ្ចក់ឡង់ទី (lenticular​ galaxies) និងកាឡាក់ស៊ីរាងមិនទៀងទាត់ (irregular galaxies)។
Related image
ប្រភេទនៃកាឡាក់ស៊ី
  • កាឡាក់ស៊ីមីលគីវ៉េរបស់យើងគឺជាកាឡាក់ស៊ីរាងគូទខ្យងដែលមានទំហំប្រហែលជា ១២០,០០០ ឆ្នាំពន្លឺ ដែលមានផ្កាយរហូតដល់ ៤០០ ពាន់លានផ្កាយនិងអាចមានចំនួនភពជាច្រើនដែរ។
  • គេជឿថានៅគ្រប់ចំណុចកណ្ដាលនៃគ្រប់កាឡាក់ស៊ីទាំងអស់មានរន្ធខ្មៅ (black hole) ដ៏ធំសម្បើមមួយ។
  • កាឡាក់ស៊ីមីលគីវ៉េរបស់យើងជាផ្នែកមួយនៃ“ ក្រុមកាឡាក់ស៊ីក្នុងតំបន់” ដែលមានបម្លាស់ទីទាក់ទងគ្នា។ កាឡាក់ស៊ីអាន់ដ្រូមេដា (Andromeda galaxyគឺជាកាឡាក់ស៊ីធំបំផុតក្នុងចំណោមក្រុមកាឡាក់ស៊ីក្នុងតំបន់ ហើយបន្ទាប់ពីកាឡាកស៊ីមីលគីវ៉េមក គឺកាឡាក់ស៊ីត្រៃអាងហ្គូឡុម (Galaxy Triangulum)។ នៅក្នុងក្រុមនេះ មានកាឡាក់ស៊ីសរុប ចំនួន ៣០។

  • កាឡាក់ស៊ីជារឿយៗបានប៉ះទង្គិចគ្នា។ ជាធម្មតា ផ្កាយនៅខាងក្នុងកាឡាក់ស៊ីនីមួយៗនឹងផ្លាស់ប្តូរពីមួយទៅមួយផ្សេងទៀតដោយសារតែលំហដ៏ធំរវាងពួកវា។ 
  • ពពកឧស្ម័ននិងធូលីក្នុងលំហអវកាសនឹងធ្វើអន្តរកម្មបង្កើតជាផ្កាយថ្មី។ ទំនាញអាចទាញកាឡាក់ស៊ីទៅជារាងថ្មី កាឡាក់ស៊ីរាងគូទខ្យងចំនួនពីរអាចភ្ជាប់ចូលគ្នាកើតចេញជារាងពងក្រពើថ្មី ខ្លះទៀតបង្កើតជារាងចិញ្ចៀនរឺមានកន្ទុយ។
  • ស្តារប៊ឺស (starburst) គឺជាឈ្មោះសម្រាប់កាឡាក់ស៊ីដែលបង្កើតបានជាផ្កាយថ្មីជាច្រើនក្នុងអត្រាមួយយ៉ាងលឿន ជាធម្មតាបន្ទាប់ពីពពកម៉ូលេគុលជាច្រើនត្រូវបានផលិតនៅពេលដែលកាឡាក់ស៊ីពីរធ្វើចលនាបញ្ចូលគ្នា។

0 comments:

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers