ដីគឺជាស្រទាប់ខាងលើនៃផ្ទៃផែនដីមានលក្ខណៈធូរ និងមានរុក្ខជាតិដុះ។ ដីមានលាយសារធាតុសរីរាង្គចម្រុះ (រុក្ខជាតិនិងសត្វរលួយ) និងបំណែកថ្មនិងរ៉ែ។
តើដីកើតឡើងដោយរបៀបណា?
ដីកកើកឡើងក្នុងរយៈពេលជាយូរយារណាស់មកហើយដោយកត្តាមួយចំនួន។ ត្រូវការពេលរហូតដល់ ១០០០ ឆ្នាំដើម្បីកកើតដីបានដីទំហំប៉ុនមួយថ្នាំងម្រាមដៃ។ ក្រៅពីពេលវេលា មានកត្តាផ្សេងទៀតដែលជួយដីកកើតរួមមាន៖
- ភាវៈរស់ - នេះរួមមានរុក្ខជាតិ ពពួកផ្សិត សត្វ និងបាក់តេរី។
- សណ្ឋានដី- នេះរួមតំបន់ខ្ពស់ទាប ឬទេរនៃផ្ទៃដីដែលដីបានកកើត។
- អាកាសធាតុ - អាកាសធាតុតំបន់និងអាកាសធាតុដែលដីកំពុងកកើត។
- សារធាតុដើម- សារធាតុដើមគឺជាសារធាតុរ៉ែនិងថ្មដែលកំពុងបែកបាក់យឺត ៗ ដើម្បីកកើតជាដី។
ហេតុអ្វីបានជាដីមានសារៈសំខាន់?
ដំបូងអ្នកប្រហែលជាគិតថាដីគ្រាន់តែជាដីកខ្វក់ប៉ុណ្ណោះ។ អ្វីដែលអ្នកមិនចង់បាន។ ទោះជាយ៉ាងណាក៏ដោយដីមានតួនាទីសំខាន់ណាស់ក្នុងការទ្រទ្រង់ជីវិតនៅលើផែនដី។
- រុក្ខជាតិ - រុក្ខជាតិជាច្រើនត្រូវការដីដើម្បីដុះ។ រុក្ខជាតិប្រើដីមិនត្រឹមតែដើម្បីស្រូបយកសារធាតុចិញ្ចឹមប៉ុណ្ណោះទេប៉ុន្តែថែមទាំងបើរជាមធ្យោបាយដើម្បីទប់លំនឹងមិនឱ្យដួលតាមការចាក់ឬសរបស់វា។
- បរិយាកាស - ដីជះឥទ្ធិពលដល់បរិយាកាសរបស់យើងតាមរយៈការបញ្ចេញឧស្ម័នដូចជាកាបូនឌីអុកស៊ីតចូលទៅក្នុងខ្យល់។
- ភាវៈរស់ - សត្វ ពពួកផ្សិត និងបាក់តេរីពឹងផ្អែកលើដីជាកន្លែងរស់នៅ។
- វដ្តសារធាតុចិញ្ចឹម - ដីដើរតួនាទីយ៉ាងសំខាន់ក្នុងវដ្ដនៃសារធាតុចិញ្ចឹមរួមមានវដ្តកាបូននិងអាសូត។
- ទឹក - ដីជួយត្រងនិងសម្អាតទឹករបស់យើង។
លក្ខណៈនៃដី
ដីត្រូវបានពិពណ៌នាដោយប្រើលក្ខណៈជាច្រើនរួមមានសារធាតុផ្សំ ទម្រង់ កំហាប់ សីតុណ្ហភាព ពណ៌ ភាពស្ថិតស្ថេរ។ លក្ខណៈតិសំខាន់បំផុតនៃដីគឺសារធាតុផ្សំ។ សារធាតុផ្សំប្រាប់យើងថាតើដីមានសភាពដូចខ្សាច់ ដីល្បាប់ ឬដីឥដ្ឋ។ ដីមានសារធាតុខ្សាច់កាន់តែច្រើន កាន់តែរក្សាទឹកបានតិច។ ផ្ទុយទៅវិញ ដីកាន់តែមានលក្ខណជាដីឥដ្ឋ កាន់តែអាចរក្សាទឹកបានកាន់តែច្រើន។
ស្រទាប់នៃដី
ដីកកើតឡើងដោយស្រទាប់ចំនួន៣ សំខាន់ៗ ដែលមាននៅលើដីទាំងអស់។
- ស្រទាប់ O - ជាស្រទាប់សំបូរសារធាតុសរីរាង្គ។ វាគឺជាស្រទាប់ក្រាស់ នៃសំណល់រុក្ខជាតិ ដូចជាស្លឹកនិងមែកឈើដែលបានពុកផុយរលួយ។ ស្រទាប់នេះគឺជាស្រទាប់សំខាន់ដែលសត្វនិង រុក្ខជាតិរស់នៅ។
- ស្រទាប់ A- វាគឺជាស្រទាប់ស្តើងល្មម (កម្រាស់ពី ១៣ ទៅ ២៦ សង់ទីម៉ែត្រ) ផ្សំឡើងដោយសារធាតុសរីរាង្គនិងសារធាតុរ៉ែ។ ដីស្រទាប់ដីអាចខ្វះជីវជាតិដោយសារជីវជាតិជ្រាប់លេចទៅស្រទាប់ខាងក្រោមមួយទៀត។
- ស្រទាប់ B - ស្រទាប់នេះសម្បូរទៅដោយដីឥដ្ឋ សារធាតុដែក និងសារធាតុសរីរាង្គដែលបានប្រមូលផ្តុំតាមរយៈការជ្រាបលេចមកពីស្រទាប់ O និង A។ ស្រទាប់ C ជាស្រទាប់មេដោយសារស្រទាប់ខាងលើវិវដ្ដចេញពីស្រទាប់នេះ តាមរយៈសំណឹកសិលា ឬការដាច់បែកនៃសិលា។ វាសំបូរទៅដោយថ្មធំៗនៅស្រទាប់នេះ ហើយរឹសរុក្ខជាតិភាគច្រើនមិនចាក់រឹសចូលស្រទាប់នេះបានទេ ។
- ស្រទាប់ថ្ម - ស្រទាប់ខាងក្រោមនេះកម្រាលផ្ទាំងថ្មធំ។ កម្រាលឥដ្ឋត្រូវបានបង្កើតឡើងដោយដុំថ្មដ៏ធំមួយ។
- នៅក្នុងដីដែលមានជីវជាតិមួយស្លាបព្រាកាហ្វេជាទូទៅមានផ្ទុកបាក់តេរីរាប់រយលាន។
- ផ្ទៃដីជាមធ្យមមួយអា (៤ ០០០ ម៉ែត្រការេ) នៃដីដាំដំណាំល្អគឺជាជម្រករបស់សត្វជន្លេនជាង ១ លាន។
- ដីភាគច្រើនកើតចេញពីធាតុអុកស៊ីសែន ស៊ីលីខន អាលុយមីញ៉ូម ដែកនិងកាបូន។
- ដីកសិកម្មដែលធ្វើដាំណាំដដែលច្រើនដងនឹងធ្វើឱ្យសារធាតុចិញ្ចឹមសម្រាប់ដំណាំនោះត្រូវបានស្រូបអស់ ហើយមិនអាចធ្វើដំណាំដុះក្នុងដីនោះបានទៀតទេ។
0 comments:
Post a Comment