ភពផែនដី (Earth)


slide 4 - Moon passing front of Earth.
ព្រះច័ន្ទធ្វើដំណើរឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកក្បែរអាមេរិកខាងជើងដូចដែលបានឃើញដោយយានអវកាសអវកាសជ្រៅ (DSCOVR) ។
ប្រភព៖NASA
យើងដឹងច្បាស់អំពីភពផែនដីច្រើនជាងភពដទៃទៀត។ ផែនដីគឺជាភពធំជាងគេមួយក្នុងក្នុងចំណោមភពដែលមានដីទាំងបួននៅក្នុងប្រព័ន្ធព្រះអាទិត្យ ភពដែលមានដីទាំងនោះរួមមាន ភពផែនដី មឺខ្យូរី  ភពសុក្រ និងភពអង្គារ។ ភពដែលមានដីនេះមានន័យថាជាភពមានផ្ទៃដីរឹង។ សមាសធាតុនៃផែនដីគឺស្រដៀងគ្នាទៅនឹងភពដទៃទៀតដែរគឺគឺថាវាមាន ស្នូលក្នុង (ស្នូលដែក iron-core) បន្ទប់មកទៀតស្នូលក្រៅ (outer crust)  ហើយបន្ទាប់មកម៉ង់តូ (Mantle) និង សំបកផែនដី (Crust)។ យើងរស់នៅលើស្រទាប់សំបកផែនដី។
ប្រភព៖ផែនដីវិទ្យាថ្នាក់ទី៨៖មេរៀនទី១ ទម្រង់ផែនដី


  • ផែនដីវិលជុំវិញព្រះអាទិត្យរបស់យើងដែលជាផ្កាយមួយ។ ផែនដីគឺជាភពទីបីពីព្រះអាទិត្យនិងចម្ងាយពីព្រះអាទិត្យប្រហែល ១៥០ លានគីឡូម៉ែត្រ។
  • មួយថ្ងៃនៅលើផែនដីគឺ ២៤ ម៉ោង។ ផែនដីធ្វើដំណើរវិលជុំវិញព្រះអាទិត្យ (មួយឆ្នាំនៅផែនដី) ក្នុងរយៈពេល ៣៦៥ ថ្ងៃ និង៦ ម៉ោង។
  • ផែនដីជាភពសិលា (ភពមានផ្ទៃដីរឹង) មានភ្នំ អន្លង់ជ្រោះ  វាលទំនាប និងស្ថានភាពផ្សេងច្រើនទៀត។ ភពផែនដីយើងភាគច្រើនគ្របដណ្ដប់ដោយទឹក។
  • បរិយាកាសនៅលើផែនដីគឺមានអាសូត (nitrogen) ៧៨ ភាគរយ មានអុកស៊ីសែន ២១ ភាគរយ និងមានសារធាតុផ្សំផ្សេងៗទៀត ១ ភាគរយដែលជាតុល្យភាពបរិយាកាសល្អឥតខ្ចោះសម្រាប់ការដកដង្ហើមនិងមានជីវិតរស់នៅ។
  • ផែនដីជាភពតែមួយគត់ដែលមានព្រះច័ន្ទ (ភពរណប) តែមួយ។
  • បរិយាកាសរបស់យើងការពារយើង គឺជាខែលការពារផែនដី ពីការប៉ះទង្គិចជាមួយអាចម៍ផ្កាយដែលភាគច្រើនបានបែកនៅក្នុងបរិយាកាសរបស់យើងមុនពេលពួកវាប៉ះទង្គិចផ្ទៃផែនដី។
  • ពន្លឺព្រះអាទិត្យចំណាយពេល ៨,២៤១០៥៣ (ជាងប្រាំបី) នាទីដើម្បីមកដល់ផែនដី។
  • សូមចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម៖
  • តើភពផែនដីរបស់​យើង​ចាប់កំណើតឡើង​ដោយ​របៀបណា?

ឯកសារយោង៖
  • ក្រសួងអប់រំ(២០១៥)ផែនដីវិទ្យាថ្នាក់ទី៧៖មេរៀនទី៤ ភពសំខាន់
  • ក្រសួងអប់រំ (២០១៥)ផែនដីវិទ្យាថ្នាក់ទី៨ ៖មេរៀនទី១ ទម្រង់ផែនដី
  • NASA Science retrieve from https://solarsystem.nasa.gov/planets/earth/overview/

0 comments:

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers