ផ្ទៃដីរសាត់

Image result for plate tectonics gif

ផ្ទៃដីរសាត់
អ្នកវិទ្យាសាស្រ្តបានរកឃើញថា កាលដើមឡើយទ្វីបទាំងអស់បានស្ថិតនៅរួមគ្នាជាមហាទ្វីបដ៏ធំមួយហើយក្រោយមកទ្វីបដ៏ធំមួយនេះបានបំបែករសាត់ចេញពីគ្នា ដោយសារចលនាបន្ទុះភ្នំភ្លើងបាត់សមុទ្យ ឬនៅស្រទាប់ខាងក្រោមផ្ទៃដី។ ដូច្នេះបើយើងគិតថា ទ្វីបឬផ្ទៃផែនដីរបស់់យើងនៅមួយកន្លែងនិងមិនរសាត់ នោះគឺវាមិនត្រឹមត្រូវទេ។ ផ្ទៃផែនដីរបស់យើងវាពិតជាកំពុងរសាត់ជាប់ជានិច្ច ប៉ុន្តែរសាត់យឺតៗប្រហែល ១៥,២៤ សង់ទីម៉ែត្រក្នុងមួយឆ្នាំ។ វាត្រូវការពេលរាប់លានឆ្នាំដើម្បីឱ្យផ្ទៃសំបកផែនដីផ្លាស់ទីបានចម្ងាយឆ្ងាយ។

លីតូស្វ៊ែ (Lithosphere) 
ផ្ទៃសំបកនៃផែនដីគឺរសាត់ចេញពីគ្នា ដែលគេហៅថាលីតូស្វ៊ែ។ លីតូស្វ៊ែត្រូវបានបង្កើតឡើងដោយសំបកផែនដីខាងលើបង្អស់ (មណ្ឌលសិលា) និង សំបក់ផែនដីស្រទាប់ទី២ (មណ្ឌលម៉ង់តូ)។ លីតូស្វ៊ែរសាត់ចេញក្នុងទម្រង់ផ្ទៃដ៏ធំ  ឬពេលខ្លះរសាត់ទ្ទីបទាំងមូល ហើយចលនារសាត់នេះគេហៅថា ផ្លាក ទីចតូនិច។

ផ្លាក ទិចតូនិចមានកម្រាស់ប្រហែល ១០០ គីឡូម៉ែត្រ។ ផ្លាកទិចតូនិចមានពីរប្រភេទសំខាន់ផ្លាកមហាសមុទ្រនិងផ្លាកទ្វីប។ ផ្លាក មានន័យថាជាផ្នែកនៃសំបកផែនដី ដែលរសាត់ទៅរកផ្នែកផ្សេងមួយទៀត។
ផ្លាកលីតូស្វ៊ែ ឬមណ្ឌលថ្មសំខាន់ៗមាន ៧ ត្រូវបានគេដាក់ឈ្មោះទៅតាមលក្ខណៈពិសេសនៃផ្ទៃរបស់វាផងដែរ។ ផ្លាកទាំងនោះរួមមាន ផ្លាកប៉ាស៊ីភិច (Pacific)ដែលមានផ្ទៃធំជាងគេ (១/៥នៃផ្ទៃផែនដី) ផ្លាកអាមេរិចខាងជើង(North American) អាមេរិកខាងត្បូង(South American) អឺរ៉ាស៊ី(Eurasian) អាព្រិច(African) ឥណ្ឌា( India) និងផ្លាកអង់តាក់ទិច(Antarctic)។ ក្រៅពីនេះគេឃើញមានផ្លាកតូចជាច្រើនទៀតដូចជា ផ្លាកការីប៊ីន កូកូ សាកា ស្កុតទី អារ៉ាប៊ី ភីលពី ការ៉ូលីន និង ភីស៊ី...។

ព្រំដែនផ្លាក
ចលនារសាត់របស់ផ្លាក តិចតូនិចបានបង្ហាញយ៉ាងច្បាស់នៅតាមព្រំដែនរវាងផ្លាក។ ព្រំដែនផ្លាកមានបីប្រភេទសំខាន់ៗ៖
ព្រំដែនរួម ឬព្រំដែនជំនួបគ្នា - ព្រំដែនរួមជាកន្លែងដែល​ផ្លាកពីរុញចូលគ្នា។ ផ្លាកមួយនឹងរអិលចុះទៅក្រោម។ ទោះបីជាវាមានចលនាបុកគ្នាយឺតៗក៏ដោយ វាអាចបង្កើតការរញ្ជួយដី ឬរញ្ជួយដីបាតសមុទ្យ បន្ទុះភ្នំភ្លើង និងធ្វើឱ្យស្ថានភាពភូមិសាស្រ្តប្រែប្រួលយ៉ាងខ្លាំងក្លា ដែលបានកើតឡើងនៅពីផ្លាកកំពុងរអិលចុះ។
Image result for Convergent Boundaries gif
ភ្នំហិមពាន្ត (Himalayan Mountains) រួមទាំងភ្នំ អេវឺរេស (Everest) ត្រូវបានបង្កើតឡើងដោយព្រំដែនរួម នៃផ្លាកឥណ្ឌា (Indian Plate) និង ផ្លាក អឺរ៉ាស៊ី (Eurasian Plate)។

ព្រំដែនបែកចេញពីគ្នា - ព្រំដែនបែកចេញគ្នាគឺជាកន្លែងមួយដែលផ្លាកពីរត្រូវបានរុញច្រានដាច់ពីគ្នាដោយសារសកម្មភាពភ្នំភ្លើងខ្លាំង បង្កើតបានជាកំពូលទ្រនុង។ ដីថ្មីបានកើតឡើងដោយម៉ាកម៉ារុញកំអែភ្នំភ្លើងចេញមកខាងលើផ្ទៃ ហើយត្រជាក់នៅពេលវាទៅដល់ផ្ទៃខាងលើ។
Image result for Divergent Boundaries​ gif


ព្រំដែនជ្រួសគ្នា - ព្រំដែនជ្រួសគ្នាគឺជាកន្លែងមួយដែលផ្លាកពីររុញរអិលជ្រួសគ្នា។ កន្លែងដែលជ្រួសគ្នានេះហៅថាថៅបំណាកស្រុត (Fault) ឧទាហរណ៍ បំណាកស្រុត សាន់អាន់ដ្រេអា នៅរដ្ឋកាលីហ្វ័រញ៉ា វាជាព្រំប្រទល់រវាងផ្លាកអាមេរិចខាងជើងនិងផ្លាកប៉ាស៊ីហ្វិក។ នេះគឺជាបុព្វហេតុដែលធ្វើឱ្យមានការរញ្ជួយដីជាច្រើននៅរដ្ឋកាលីហ្វ័រញ៉ា។
Image result for Transform Boundaries​ gif

0 comments:

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers