ភាពស្រស់ស្អាតនៃភពដែលបានរកឃើញនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងគឺថាវាមានភាពខុសប្លែកគ្នាខ្លាំងរៀងៗខ្លួន ហើយយើងនឹងឈ្វេងយល់ចំណេះដឹងថ្មីនៃភពនីមួយៗទាក់ទងនឹងគីមីវិទ្យានិងរូបវិទ្យា ភូមិសាស្ត្រ និងរបៀបដែលប្រព័ន្ធព្រះអាទិត្យរបស់យើងត្រូវបានបង្កើតឡើងកាលពីរាប់លានឆ្នាំមុន។
- ប្រព័ន្ធព្រះអាទិត្យរួមមានព្រះអាទិត្យនិងអង្គទាំងអស់ដែលធ្វើដំណើរជុំវិញខ្លួនដោយសារកម្លាំងទំនាញរបស់ព្រះអាទិត្យ។ នេះរួមមានដូចជាភព ផ្កាយដុះកន្ទុយ អាចម៍ផ្កាយ ផ្កាយព្រះគ្រោះ និងព្រះចន្ទ។
- ប្រព័ន្ធព្រះអាទិត្យបានបង្កើតឡើងប្រហែល ៤,៦ ពាន់លានឆ្នាំមុន។
- មានភពចំនួន ៨ នៅក្នុងប្រព័ន្ធព្រះអាទិត្យ។ ភពខាងក្នុងទាំងបួនគឺ ភពពុធ (Mercury), ភពសុក្រ (Venus), ភពផែនដី (Earth) និង ភពអង្គារ (Mars) ខណៈដែលភពខាងក្រៅចំនួន ៤ គឺភពព្រហស្បតិ៍ (Jupiter), ភពសៅរ៍ (Saturn), ភពអ៊ុយរ៉ានុស (Uranus) និង ភពណិបទូន (Neptune)។
- ភពខាងក្នុង (ត្រូវបានគេដឹងជាថាជាភពសិលា ឬភពមានផ្ទៃដីរឹង) មានទំហំតូចជាង និង ភាគច្រើនមានសារធាតុថ្មនិងលោហៈ។
- ភពខាងក្រៅ (ត្រូវបានគេដឹងថាជាភពនៃឧស្ម័នដ៏សម្បើម) មានទំហំធំជាងហើយភាគច្រើនសារធាតុអ៊ីដ្រូសែន អេលីយ៉ូម និងឧស្ម័នផ្សេងទៀត។
- រហូតមកដល់ឆ្នាំ ២០០៨ គេបានរកឃើញភពតឿចំនួន ៥ បន្ថែមទៀតផងដែរ រូមមាន ភពភ្លុយតូ(Pluto), សេរេស (Ceres), អេរីស (Eris), ម៉េកម៉េក (Makemake) និង ហូមា(Haumea)។
- មានខ្សែក្រវ៉ាត់ផ្កាយព្រះគ្រោះ ដែលស្ថិតនៅចន្លោះគន្លងតារាវិថីនៃភពព្រះអង្គារនិងភពព្រហស្បតិ៍។ ផ្កាយព្រះគ្រោះទាំងនេះមានទំហំនិងរូបរាងខុសៗគ្នា។
- អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយដែលមនុស្សមិនបានដឹងអំពីប្រព័ន្ធព្រះអាទិត្យហើយជឿជាក់ថាផែនដីស្ថិតនៅចំកណ្តាលនៃសាកលលោក។
- ក្រុមតារាវិទូដូចជា នីកូឡាស (Nicolaus Copernicus), ហ្គាលីលេ(Galileo Galilei), ចូហានណេកឃឺ (Johannes Kepler) និងអ៊ីសាកញូតុន (Isaac Newton) បានជួយបង្កើតរបៀបថ្មីដែលពន្យល់ពីចលនារបស់ភពដោយដាក់ព្រះអាទិត្យនៅចំកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ។
- ព្រះអាទិត្យមានចំណុះ ៩៩,៨៦ ភាគរយនៃប្រព័ន្ធព្រះអាទិត្យ ដែលនេះត្រូវបានគេហៅថា ម៉ាស។ ក្នុងចំណោមម៉ាស ៩៩,៨៦ ភាគរយនេះគឺភាគច្រើនបានមកពី ភពព្រហស្បតិ៍និងភពសៅរ៍។ ភពខាងក្នុងតូចៗដែលរាប់បញ្ចូលទាំងភពពុធ, ភពសុក្រ, ភពផែនដីនិងភពអង្គារមានភាគរយតូចនៃម៉ាស់របស់ប្រព័ន្ធព្រះអាទិត្យ។
- សូមចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម
0 comments:
Post a Comment