ភ្នំភ្លើង

volcano going off GIF
បន្ទុះភ្នំភ្លើងគឺជាបន្ទុះបើកសំបកផែនដីដែលនាំមកសិលារាវក្តៅពីជម្រៅដ៏ជ្រៅនៅក្នុងផែនដីដែលហៅថាម៉ាក់ម៉ា (ម៉ាក់ម៉ាគឺជាសិលារាវក្ដៅក្នុងសំបកផែនដី)។

តើហេតុអ្វីបានជានៅផ្ទៃខាងក្នុងផែនដីមានកំដៅខ្លាំង?

នៅស្នូលផែនដីមានកំដៅរហូតដល់ទៅ ៥ ០០០ អង្សាសេរ។ កំដៅនេះបានកើតឡើងក្នុងដំណើរការនៃការកកើតភពផែនដីតាំងពី ៤ ៥០០ លានឆ្នាំមុនមកម្លេះ ដោយសារក្នុងដំណើរការនោះ មានវត្ថុជាច្រើនហោះមកបុក ផ្គុំបញ្ចូលគ្នារហូតបានទំហំនៃភពផែនដីរបស់យើងនាពេលបច្ចុប្បន្ននេះ។ ការហោះបុកប៉ះទង្គិចនេះបានបង្កើតកំដៅយ៉ាងខ្លាំង ហើយវានៅតែរក្សារទុកនៅផ្ទៃខាងក្នុងផែនដី ហើយកំដៅនេះធ្វើឱ្យសិលានៅជិតវារលាយក្លាយជារាវ ហើយបន្តផ្តុះចេញមកខាងលើផ្ទៃផែនដី ដែលយើងហៅថាភ្នំភ្លើង។
street flowing GIF

ម៉ាម៉ានិង កំអែរភ្នំភ្លើង
នៅពេលថ្មស្ថិតនៅផ្ទៃខាងក្រោមនៃផែនដីក្តៅខ្លាំង វាបានធ្វើឱ្យផ្ទាំងថ្មនោះរលាយក្លាយជារាវ។ ខណៈពេលដែលវានៅខាងក្រោមផ្ទៃផែនដី សិលារាវនេះត្រូវបានគេហៅថាម៉ាក់ម៉ា។ ហើយនៅពេលដែលម៉ាក់ម៉ាបានផ្ទុះឡើងនៅលើផ្ទៃដីតាមរយៈមាត់ភ្នំភ្លើង វាត្រូវបានគេហៅថា ឡាវ៉ា (ឬកំអែរភ្នំភ្លើង)។ សិលារាវកាន់តែក្តៅនិងស្តើង វានឹងបង្ហូរចេញបានកាន់តែឆ្ងាយ។ ឡាវ៉ាអាចក្តៅខ្លាំងពេលខ្លះក្តៅរហូតដល់ ១០០០ អង្សាសេរ។ ពេលមកដល់ផ្ទៃខាងលើ កំអែរភ្នំភ្លើឈប់ហូរហើយចុះត្រជាក់ ក្លាយជាថ្មរឹងវិញ។ ថ្មដែលបង្កើតឡើងពីកំអែភ្នំភ្លើងត្រូវបានគេហៅថាថ្មម៉ាក់ម៉ា។ ឧទាហរណ៏មួយចំនួននៃថ្មប្រភេទនេះរួមមានថ្មខៀវនិងថ្មក្រានីត


0 comments:

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers