រដូវកាលមានឥទ្ធិពលយ៉ាងខ្លាំងមកលើជីវិតនៅលើផែនដី។ នៅប្រទេសកម្ពុជាយើង រុដូវត្រូវបានបែងចែកជាពីរធំៗ គឺរដូវវស្សា និងរដូវប្រាំង។ ប្រជាកសិករយើងធ្វើការដំណាំផ្សេងទៅតាមរដូវកាល និងតាមប្រភេទដំណាំ ឧទាហរណ៍ ដំណាំស្រូវត្រូវភាគច្រើនបានគេធ្វើនៅដើមរដូវវស្សា និងប្រមូលផលនៅចុងរដូវវស្សា ហើយរដូវត្រីទឹកសាបពងចាប់ពីថ្ងៃទី ១ មិថុនា ទៅដល់ ៣១ តុលា។ នៅរងារក្នុងប្រទេសខ្លះមួយចំនួន មានធ្លាក់ព្រឹលទឹកកក ហើយសត្វបក្សីក្នុងប្រទេសនោះធ្វើចំណាកស្រុកទៅរកកន្លែងមានអាកាសធាតុក្តៅ។
ហេតុអ្វីបានជាមានរដូវទាំងនេះកើតឡើង?
- រដូវកើតឡើងមកពីទំនាក់ទំនងរបស់ផែនដី ជាមួយនឹងព្រះអាទិត្យ មានការប្រែប្រួល។ ផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យ មួយជុំគន្លងតារាវិថីក្នុងមួយឆ្នាំឬរៀងរាល់ ៣៦៥ ថ្ងៃ។ នៅពេលផែនដីវិលជុំវិញព្រះអាទិត្យ បរិមាណពន្លឺព្រះអាទិត្យ នៅទីតាំងនីមួយៗនៅលើភពផែនដី ប្រែប្រួលបន្តិចម្ដងៗរៀងរាល់ថ្ងៃ។ ការប្រែប្រួលនេះបណ្តាលឱ្យមានរដូវកើតឡើង។
- ផែនដីវិលជុំវិញព្រះអាទិត្យមួយឆ្នាំ បានមួយជុំ ហើយវិលខ្ញាល់ជុំវិញអ័ក្សរបស់វារៀងរាល់ ២៤ ម៉ោងម្តង។ នេះជាអ្វីដែលយើងហៅថាមួយថ្ងៃ។ ទោះយ៉ាងណាផែនដីមិនវិលត្រង់ចុះក្រោម ស្រប់នឹងព្រះអាទិត្យនោះទេ។ ផែនដីវិលជុំវិញព្រះអាទិត្យជាលក្ខណៈផ្អៀងឬទ្រេតបន្តិចក្នុងមុំ ២៣.៥ ដឺក្រេ។
- ភាពទ្រេតនេះមានឥទ្ធិពលធំ ៗ ពីរគឺរង្វាស់មុំនៃព្រះអាទិត្យទៅផែនដីនិងរយៈពេលនៃថ្ងៃនីមួយ។
- សម្រាប់រយៈពាក់កណ្តាលឆ្នាំ ផែនដីទ្រេតដែលប៉ូលខាងជើងកាន់តែទ្រេតងាកទៅជិតព្រះអាទិត្យ ហើយ សម្រាប់ពាក់កណ្តាលឆ្នាំទៀតប៉ូលខាងត្បូងត្រូវបានទ្រេតងាកទៅជិតព្រះអាទិត្យម្ដង។
- នៅពេលប៉ូលខាងជើងទ្រេតងាកទៅព្រះអាទិត្យ នោះពេលថ្ងៃនៅភាគខាងជើងនៃភពផែនដី (ភាគខាងជើងនៃខ្សែអេក្វាទ័រ) ទទួលបានពន្លឺព្រះអាទិត្យច្រើន (ក្ដៅខ្លាំង) ហើយថ្ងៃយូរ និងយប់ខ្លី ហើយ នេះជារដូវក្ដៅ សម្រាប់អឌ្ឍគោលខាងជើង។
- នៅពេលផែនដីបន្តធ្វើដំណើរជុំវិញព្រះអាទិត្យក្នុងលក្ខណៈទ្រេតទៅមុខទៀតនោះ ប៉ូលខាងជើងក៏ចាប់ផ្ដើមងាកចេញឆ្ងាយពីព្រះអាទិត្យម្ដងបន្តិចៗ ដូច្នេះអឌ្ឈគោលខាងជើងនៃផែនដីក៏ចាប់ផ្ដើមត្រជាក់បន្តិចម្ដងៗ។
- ដោយសារមូលហេតុនេះ រដូវកាលភាគខាងជើងនៃខ្សែអេក្វាទ័រ គឺផ្ទុយពីរដូវកាលនៅខាងត្បូងនៃខ្សែអេក្វាទ័រ មានន័យថាបើខាងជើងនៃខ្សែអេក្វាទ័រចាប់ផ្ដើមចុះត្រជាក់ នោះខាងត្បូងនៃខ្សែអេក្វាទ័រនឹងចាប់ផ្ដើមក្ដៅ។ ឧទារហរណ៍ នៅពេលវារដូវរងារនៅអឺរ៉ុបនិងសហរដ្ឋអាមេរិក វានឹងមានរដូវក្តៅនៅប្រេស៊ីលនិងអូស្ត្រាលី។
ការបំភ្លឺនៃព្រះអាទិត្យមកលើផែនដីតាមរដូវ
0 comments:
Post a Comment