រន្ទះឬផ្លេកបន្ទោរគឺជាអគ្គិសនីដែលកើតឡើងដោយបាតុភូតធម្មជាតិ។ ពន្លឺផ្លេកៗដ៏អស្ចារ្យនៅលើមេឃ យើងហៅថាផ្លេកបន្ទោរ ប៉ុន្តែនៅពេលពន្លឺនេះបាញអ្វីនៅលើដី យើងហៅថារន្ទះបាញ់។ រន្ទះឬផ្លេកបន្ទោរនេះកើតឡើងនៅពេលថាមពលអេឡិចត្រូស្តាទិច (electrostatic) ដ៏ធំសម្បើមកើតឡើងក្នុងពពក។ អេឡិចត្រូស្តាទិចនេះកើតឡើងដោយសារកម្លាំងបោកបក់នៃខ្យលព្យុះ ឬខ្យល់កន្រ្តាក់ ហើយគ្រាប់ព្រិលល្អិតនៃពពកមានការកកិតខ្លាំងបង្កើតបានជាបន្ទុកអគ្គិសនី (+) និង (-)។ នៅពេលដែលតំបន់នៃពពកដែលមានបន្ទុកអគ្គីសនីនេះបញ្ចោញថាមពលរបស់វា នោះពន្លឺអគ្គីសនីដ៏ធំមួយអាចត្រូវបានគេមើលឃើញនៅលើមេឃ។ រន្ទះ ឬផ្លេកបន្ទោរនេះអាចកើតឡើងពីពពកមួយ ទៅពពកមួយផ្សេងទៀត ឬពពកទៅផ្ទៃដី។
រន្ទះបាញ់មានថាមពលយ៉ាងខ្លាំងខ្លាំង។ រន្ទះបាញ់ធម្មតាមានចរន្តអគ្គិសនីលើសពី ៣០ ០០០ អំពែ និងបញ្ចេញថាមពល ៥០០ មេហ្គាស៊ុល។ផ្លេកបន្ទោរក៏បង្កើតឱ្យមានសម្លេងខ្លាំងដែលហៅថាផ្គរលាន់។ នេះគឺដោយសារតែខ្យល់នៅក្នុងផ្លេកបន្ទោរ ទទួលកម្ដៅក្តៅខ្លាំង ហើយបំលែងទៅជាប្លាស្មាក្នុងរយៈពេលខ្លី។ នៅពេលម៉ូលេគុលខ្យល់ប្រែពីឧស្ម័នទៅប្លាស្មាការរីករាលដាលរបស់វាបណ្តាលឱ្យកំស៊ួលឆក់ដែលយើងលឺដូចជាផ្គរលាន់។
0 comments:
Post a Comment