តើទំនាញគឺជាអ្វី?

តើទំនាញគឺជាអ្វី?
ទំនាញគឺជាកម្លាំងអាថ៌កំបាំងដែលធ្វើឱ្យអ្វីៗគ្រប់យ៉ាងធ្លាក់ចុះ ឬមិនអាចហោះចេញពីផែនដី។ ប៉ុន្តែវាគឺជាអ្វី?

វត្ថុទាំងអស់សុទ្ធតែមានកម្លាំងទំនាញ។ វាគ្រាន់តែថាវត្ថុមួយចំនួនដូចជាផែនដីនិងព្រះអាទិត្យមានកម្លាំងទំនាញខ្លាំងជាងវត្ថុដទៃទៀត។
កម្លាំងទំនាញនៃវត្ថុមួយអាស្រ័យទៅលើថាតើវត្ថុនោះមានហំធំប៉ុនណា។ ដើម្បីឱ្យជាក់លាក់ តើវាមានម៉ាសប៉ុន្មាន។ វាក៏អាស្រ័យលើចម្ងាយរបស់អ្នកទៅវត្ថុនោះផងដែរ។ អ្នកស្ថិតនៅកាន់តែជិត កម្លាំងទំនាញកាន់តែខ្លាំង។

ហេតុអ្វីកម្លាំងទំនាញផែនដីសំខាន់?
ទំនាញផែនដីមានសារៈសំខាន់ណាស់សម្រាប់ជីវិតប្រចាំថ្ងៃរបស់យើង។ បើគ្មានទំនាញផែនដីយើងអាចហោះចេញបាត់ភ្លាមៗ។ ប្រសិនបើអ្នកទាត់បាល់វា នឹងហោះចេញជារៀងរហូត។ យើងពិតជាមិនអាចរស់បានទេបើកម្លាំងគ្មានទំនាញផែនដី។

ទំនាញក៏សំខាន់ផងដែរសម្រាប់ចក្រវាល។ ដោយសារកម្លាំងទំនាញរបស់ព្រះអាទិត្យដែលធ្វើឱ្យផែនដីធ្វើដំណើរវិលក្នុងគន្លងព្រះអាទិត្យ។ ជីវិតនៅលើផែនដីត្រូវការពន្លឺព្រះអាទិត្យនិងកម្ដៅដើម្បីរស់មានជីវិត។ កម្លាំងទំនាញអាចជួយឱ្យផែនដីស្ថិតនៅចម្ងាយត្រឹមត្រូវពីព្រះអាទិត្យដូច្នេះវាមិនក្តៅឬមិនត្រជាក់ពេក។

តើអ្នកណារកឃើញកម្លាំងទំនាញនេះ?
មនុស្សបានដឹងថាមានអ្វីមួយទាញវត្ថុនានាឱ្យធ្លាក់មកដី ប៉ុន្តែអ្នកដែលអាចបកស្រាយកម្លាំងទំនាញតាមបែបគណិតវិទ្យាបាននោះគឺ អ្នកវិទ្យាសាស្ត្រអ៊ីសាកញូតុន (Issac Newton)។ ទ្រឹស្តីរបស់គាត់ត្រូវបានគេហៅថាច្បាប់ទំនាញសកលញូតុន។ ក្រោយមកអាល់បឺត អាញស្តាញ (Albert Einstein) បានសិក្សាបន្ថែមលើទ្រឹស្តីនេះ បញ្ចូលជាមួយទ្រឹស្តីនៃភាពទាក់ទង (Theory of relativity) របស់គាត់។

តើទម្ងន់គឺជាអ្វី?
ទំងន់គឺជាកម្លាំងទំនាញនៅលើវត្ថុមួយ។ ទំងន់របស់យើងនៅលើផែនដីគឺអាស្រ័យលើថាតើកម្លាំងទំនាញផែនដីមានកម្លាំងប៉ុនណាមកលើយើងដើម្បីទាញយើងចុះ។

តើវត្ថុធ្លាក់ចុះក្នុងល្បឿនដូចគ្នាឬទេ?
ត្រូវហើយនេះហៅថាគោលការណ៍ស្មើ (equivalence principle)។ វត្ថុនៃម៉ាសផ្សេងគ្នានឹងធ្លាក់មកផែនដីក្នុងល្បឿនដូចគ្នា។ ប្រសិនបើអ្នកយកបាល់ពីរនៃម៉ាស់ផ្សេងគ្នាទៅកំពូលនៃអាគារហើយទម្លាក់វាពួកគេនឹងបុកដីក្នុងពេលតែមួយ។

ភពព្រះអង្គារតូចជាងផែនដី ហើយមានម៉ាសតិចជាងផែនដី។ ដូចនេះវាមានកម្លាំងទំនាញតិចជាង។ ប្រសិនបើអ្នកមានទម្ងន់ ៤៥ គីឡូនៅលើផែនដី នោះអ្នកនឹងមានទម្ងន់ ១៧​ គីឡូនៅលើភពព្រះអង្គារ។

0 comments:

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers