ភពនេះប្រហែលជាភពដ៏ស្រស់ស្អាតបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង (ក្រៅពីផែនដី) ដោយសារតែប្រព័ន្ធរង្វង់ដ៏អស្ចារ្យរបស់វា។ ភពសៅរ៍គឺជាភពឧស្ម័នយក្សដែលមានលក្ខណៈរូបរាងនិងលក្ខខណ្ឌបរិយាកាសពិសេសខ្លាំង។
- វាត្រូវបានគេដាក់ឈ្មោះតាមព្រះកសិកម្ម របស់ជនជាតិរ៉ូម៉ាំងនៃឈ្មោះថា Saturn ហើយខ្មែរហៅឈ្មោះថា ភពសៅរ៍។
- ភពសៅរ៍ (Saturn) គឺជាភពធំជាងគេទី ២ នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងហើយជាភពឧស្ម័នយក្សមួយ។
- ភពសៅរ៍(Saturn)មានស្នូលថ្មតូចមួយ ហើយវាគ្របដណ្ដប់ដោយឧស្ម័នរាវ។
- វាព័ទ្ធជុំវិញដោយប្រព័ន្ធនៃរង្វង់ដែលលាតសន្ធឹងទៅក្នុងលំហចម្ងាយរាប់ពាន់គីឡូម៉ែត្រ។
- រង្វង់នេះកើតឡើងដោយសារគ្រីស្តាល់ទឹកកករាប់លានគ្រីស្តាល់។ គ្រីស្តាល់ខ្លះធំប៉ុនផ្ទះនិងខ្លះទៀតតូចដូចធូលី។
- ភពសៅរ៍(Saturn)មានពន្លឺភ្លឺខ្ខាំង កើតឡើងដោយឧស្ម័នអ៊ីដ្រូសែនច្រើនជាងអេល្យូប (helium)។
- ដូចភពព្រហស្បតិ៍ (Jupiter)ដែរ ភពសៅរ៍មានព្រះច័ន្ទជាច្រើននៅព័ទ្ធជុំវិញវា។
- ភពសៅរ៍មិនមែនជាភពស្ងប់នោះទេ។ ខ្យល់ព្យុះបក់បោកជុំវិញបរិយាកាសក្នុងល្បឿន ៨០០ គីឡូម៉ែត្រក្នុង១ម៉ោង។
- ភពសៅរ៍មានដែនម៉ាញេទិចខ្លាំងដែលចាប់ភាគល្អិតថាមពលដែលបណ្តាលឱ្យមានកំរិតវិទ្យុសកម្មខ្ពស់។
គំនូរនៃយានអង្កេតCassini ឆ្លងកាត់ទៅទីតាន។
ប្រភព៖ NASA
- យានអវកាសដំបូងបង្អស់ដែលបានមកអង្កេតភពសៅរ៍ ហើយបានរូបភាពបានច្បាស់ឱ្យយើងដំបូងនោះគឺ Poineer 11 ក្នុងឆ្នាំ ១៩៧៩។ ពីរបីឆ្នាំក្រោយយាន Voyager 1 និង Voyager 2 បានយករូបភាពកាន់តែប្រសើរនិងមានព័ត៌មានបន្ថែមទៀតអំពីរង្វង់ជញ្ជៀនរបស់ភពសៅរ៍។ យានអវកាសដែលបានហោះជុំវិញភពសៅរ៍ ឈ្មោះCassini-Huygens។ យាននេះចុះចតលើព្រះច័ន្ទរបស់ភពសៅរ៍ ឈ្មោះ ទីតាន (Titan) ហើយបាននាំយើងនូវព័ត៌មានគ្រប់ប្រភេទអំពីព្រះច័ន្ទ ទីតាន រួមទាំងថាទីតានមានវត្តមាននៃសារធាតុរាវនៅលើផ្ទៃរបស់វាមកឱ្យយើងផងដែរ។
- សូមចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម Big Bang ៖ ការចាប់កំណើតនៃចក្រវាល
1 comments:
បើលោកអ្នកបានអាន ហើយសង្កេតឃើញកំហុសណាមួយ សូមជួយផ្ដល់យោបល់ផងដើម្បីឱ្យខ្ញុំបាទបានកែតម្រូវ។ ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជារបស់យើង។
Post a Comment