ផ្កាយព្រះគ្រោះ និងអាចម៍ផ្កាយ

នៅក្នុងលំហនៃប្រព័ន្ទព្រះអាទិត្យរបស់យើង ក្រៅពីភពនានា នៅមានអង្គតូចៗជាច្រើនទៀតដូចជា  ផ្កាយព្រះគ្រោះ និងផ្កាយដុះកន្ទុយ ហើយអាចម៍ផ្កាយភាគច្រើនកើតចេញពីអង្គតូចៗទាំងនេះ។ អង្គតូចៗនេះកើតឡើងដំណាលគ្នានឹងប្រព័ន្ធព្រះអាទិត្យរបស់យើង ពោលគឺតាំងពី ៤.៦ ពាន់លានឆ្នាំមុន។ ខណៈពេលបំណែកផ្សេងៗបានប្រមូលផ្ដុំបង្កើតបានជាភពនិងព្រះច័ន្ទ អង្គតូចៗដែលមានសមាសធាតុជាដុំទឹកកក ធូលី និងសិលា ទាំងនេះមិនបានមកប្រមូលផ្ដុំជាមួយគេឡើយ ហើយនៅសេសសល់នៅក្នុងលំហតរៀងមកដល់ពេលនេះ។ 
  • ផ្កាយព្រះគ្រោះ ដែលជាកម្ទេចកម្ទីក្នុងលំហទាំងនេះ ភាគច្រើនអាចត្រូវបានរកឃើញធ្វើដំណើរវិញព្រះអាទិត្យ ហើយពួកវានៅចន្លោះរវាងភពព្រះអង្គារនិងភពព្រហស្បតិ៍ ហើយនៅក្នុងចន្លោះនៃភពទាំងពីរនេះគេហៅ ខ្សែក្រវ៉ាត់ផ្កាយព្រះគ្រោះ អាចម៍ផ្កាយមានទំហំចាប់ពី ១០ ម៉ែត្រ រហូតដល់ ៥៣០ គីឡូម៉ែត្រ។ ។ 
  • ផ្កាយព្រះគ្រោះទាំងអស់មានចំនូន ៨៣៨ ៧១៥ 
    ដុំ ប៉ុន្តែ
    ម៉ាស់សរុបនៃផ្កាយព្រះគ្រោះទាំងអស់រួមបញ្ចូលគ្នាគឺនៅតិចជាងព្រះចន្ទរបស់ផែនដី។
  • ករហៅឈ្មោះអាចម៍ផ្កាយ ឬផ្កាយព្រះគ្រោះបែកចែកមិនទាន់ដាច់។ ឧទាហរណ៍ សៀវភៅពុម្ភផែនដីវិទ្យាថ្នាក់ទី៨ របស់ក្រសួងអប់រំបានហៅថាផ្កាយព្រះគ្រោះ ហើយវិទ្យុបារាំង លោក សេង ឌីណាហៅវាអាចម៍ផ្កាយ។​ 
  • នៅពេលអាចម៍ផ្កាយ (meteoroids) ធ្លាក់ចូលបរិយាកាស់ផែនដី កម្លាំងកកិតជាមួយបរិយាកាសនេះបង្កើតបានចំហេះ ដែលចេញជាពន្លឺមួយនៅលើមេឃ។ បាតុភូតនេះគេហៅថា  "បាតុភូតអាកាស"។នៅពេលបានឆ្លងកាត់បរិយាកាស ហើយមកដល់ផែនដី គេឱ្យឈ្មោះផ្សេងថា "meteor" ប៉ុន្តែភាសាខ្មែរនៅតែហៅវាថា "អាចម៍ផ្កាយ"ដដែល។ 
  • តើទេពច្យុតគឺជាអ្វី? នៅពេលដែលអាចម៍ផ្កាយហោះធ្លាក់ប៉ះទង្គិចជាមួយបរិយាកាសផែនដី វានឹងឡើងកម្ដៅ និងឧស្ម័នបរិយាកាសឆេះបង្កើតជាស្នាមពន្លឺភ្លឺឆ្វាច ដែលខ្មែយើងហៅថា “ទេពច្យុត" ភាសាអង់គ្លេសហៅថា "Falling star"  ឬ “Shooting star” ឬ "Meteor shower" ។
  • មានអាចម៍ផ្កាយខ្លះសល់បំណែកតូចពេលមកដល់ផែនដី ហើយខ្លះទៀតមានទំហំធំ ហើយពេលប៉ះទង្គិចនឹងផែនដី បង្កើតជារណ្ដៅធំ ឧទាហរណ៍ រណ្ដៅអាចម៍ផ្កាយនៅ អារីសូណា សហរដ្ឋអាមេរិក ដែលមានទំហំ ១ គីឡូម៉ែត្រ និងមានអាយុប្រមាណ ២ ម៉ឺនឆ្នាំមកហើយ។ 

Large impact crater on Earth seen from above.
ប្រភព៖ USGS National Map Data Download and Visualization Services
  • សូមចុចតំណខាងក្រោមដើម្បីឈ្វេងយល់បន្ថែម៖


  • រណ្តៅអាចម៍ផ្កាយយក្សទាំង ១០ នៅលើផែនដី







1 comments:

Chanthouen Pich said...

បើលោកអ្នកបានអាន ហើយសង្កេតឃើញកំហុសណាមួយ សូមជួយផ្ដល់យោបល់ផងដើម្បីឱ្យខ្ញុំបាទបានកែតម្រូវ។ ចូលរួមទាំងអស់គ្នាដើម្បីកុមារកម្ពុជារបស់យើង។

Post a Comment

Ipsum

Please note: Delete this widget in your dashboard. This is just a widget example.

Followers